អតីតមន្រ្តីចារកម្មយោធាអ៊ីស្រាអែល បានប្រាប់ថា វីរ៉ូស កូរ៉ូណា គឺចិនជាអ្នកបង្កើតទុកសម្លា ប់មនុស្ស ធ្លាយចេញពី...
-

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួននៅមិនទាន់ប្រាកដនៅឡើយទេថា តើវីរុសផ្លូវដង្ហើមកូរ៉ូណាដ៏កាចសាហាវដែលកំពុង លុកលុយប្រទេសចិន និងបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នៅមុនពេលដែលអ្នកឆ្លងនោះ មិនទាន់បញ្ចេញរោគសញ្ញាអ្វីដែរ ឬមួយក៏អត់។

បើគិតមកដល់ថ្ងៃទី ២៨ ខែមករានេះ វីរុស កូរ៉ូណា បានសម្លា ប់ពលរដ្ឋចិនប្រមាណ ១០៦នាក់ហើយ ខណៈមនុស្ស ៤០០០នាក់កំពុ ងធ្លាក់ខ្លួនឈឺ ពិសេសបានឆ្លងរាលដាលដល់ប្រទេសជាច្រើនផងដែរ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះ អ្នកវិភាគសង្គ្រាមជីវសាស្ត្រអ៊ីស្រាអ៊ែលបាននិយាយថា ការឆ្លងរាលដាលនៃជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណា បណ្តាលឱ្យមនុស្សស្លា ប់ដូចសត្វនេះប្រហែលជាមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍មួយក្នុងទីក្រុងវ៉ូហានដែលភ្ជាប់ទៅនឹងកម្មវិធីអាវុធជីវសាស្រ្តរបស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារ Washington times នៅថ្ងៃទី២៨ ខែមករានេះ។

លោក Dany Shoham អតីតមន្រ្តីចារកម្មយោធាអ៊ីស្រាអែល ដែលបានសិក្សាអំពីសង្គ្រាមជីវសាស្ត្រចិនបាននិយាយថាវិទ្យាស្ថាននេះមានជាប់ទាក់ទងទៅនឹងកម្មវិធីអាវុធជីវៈសាស្ត្ររបស់ទីក្រុងប៉េកាំង។ លោក Shoham បានប្រាប់កាសែត The Washington Times ថា “ មន្ទីរពិសោធន៍មួយចំនួននៅក្នុងវិទ្យាស្ថាននេះ ប្រហែលជាបានចូលរួមនៅក្នុងការស្រាវជ្រាវនិងការអ ភិវឌ្ឍនៅក្នុងកម្មវិធីអាវុធជីវសាស្រ្តរបស់ចិន”។

លោកបានអោយដឹងតាមអ៊ីមែលទៀតថា ការងារផលិត អាវុធជីវសាស្រ្តត្រូវបានធ្វើឡើងជាផ្នែកមួយនៃការស្រាវជ្រាវស៊ីវិលនិងយោធាស៊ីវិល ហើយវាពិតជាមានការលាក់លៀមខ្លាំងណាស់ពីរដ្ឋាភិបាលចិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថាវិទ្យុអាស៊ីសេរីកាលពីសប្តាហ៍មុន បានផ្សាយឡើងវិញនូវរបាយ ការណ៍ទូរទស្សន៍វ៉ូហានពីឆ្នាំ ២០១៥ ដែលបង្ហាញពីមន្ទីរពិសោធន៍ស្រាវជ្រាវវីរុសទំនើបបំផុតរបស់ប្រទេស ចិន ដែលត្រូវបាន គេស្គាល់ថាវិទ្យាស្ថានវ៉ូហានវិទ្យាសាស្ត្រ។ មន្ទីរពិសោធន៍នេះគឺជាកន្លែងតែមួយគត់នៅក្នុងប្រទេស ចិនដែលមានសមត្ថភាពធ្វើការជាមួយ វីរុសស ម្លា ប់មនុស្ស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​