ប្រពៃណាស់...នៅថ្ងៃស្អែកនេះ​ លោកឧកញ៉ា ស្រី ចាន់ថន ធ្វើការចែកម៉ាស់ FREE ចំនួន៣មុឺនម៉ាស ដល់កម្មករ កម្មការនី នៅក្នុងតំបន់អភិវឌ្ឍ ក្រុមហ៊ុន 7NG វិហ៊ារសួគ៌ ដើម្បី...
-

មានបងប្អូនជាច្រើន មានការភ័យខ្លាច និងវីរុស កូរ៉ូណា ដែលកំពុងតែរាតត្បាត នៅតាមបណ្តាលប្រទេសមួយចំនួន ក្នុងនោះក៏មានប្រទេសកម្ពុជាមួយដែរ ដែលខាងក្រសួងបានរកឃើញមនុស្សម្នាក់ហើយ បានមានផ្ទុកជំងឺដ៏កា ចសាហាវមួយនេះ។

ដោយសារតែនាពេលបច្ចុប្បន្ន មានការបង្ហោះសារពីការឡើងថ្លៃម៉ាស់ ដែលជាហេតុធ្វើឲ្យបងប្អូនជាច្រើន​ មានការរអ៊ូរទាំ ព្រោះតែតម្លៃម៉ាស់នេះ ទើបលោកឧកញ៉ាស្រី ចាន់ថន បានបង្ហោះសារថា "ដោយមើលឃើញថាជំងឺឆ្លង ដ៏កាចសាហាវ នឹងសំលា ប់ជីវិតមនុស្សលឿនបំផុត វីរុស Corona នឹងដោយក្ដីអាណិតអាសូរ ស្រលាញ់ខ្មែរ ខ្ញុំបាទ ថ្ងៃស្អែកខ្ញុំនឹងចែក ម៉ាស free ដល់កម្មករ កម្មការនី ចំនួន? ៣មុឺនម៉ាស ?នៅក្នុងតំបន់អភិវឌ្ឍ ក្រុមហ៊ុន 7NG វិហ៊ារសួគ៌ ដើម្បីការពារការចម្លងវីរុសCorona នឹងសូមដល់បងប្អូនអាជីវករ រឺអ្នកមានម៉ាសលក់ សូមកុំតំឡើងថ្លៃខ្លាំងពេក អាណិតគ្នាអ្នកខ្វះខាត ???? ខ្មែរ ស្រលាញ់ខ្មែរ ❤️❤️"។

យ៉ាងណាមិញក៏មានតែអរគុណដ៏លោកឧកញ៉ា​ ដែលបានយកចិត្តទុក្ខដាក់​ចំពោះសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការនី ដើម្បីជួយសម្រួលដល់ការលំបាកមួយរបស់គាត់៕

ប្រភព៖​ស្រី ចាន់ថន