មហាជនពិតជាមានការភ័យខ្លាចជាខ្លាំង ក្រោយពីទទួលបានដំណឹងអំពីវីរុសកូរ៉ូណា ដែលបានរាតត្បាត នៅតាមបណ្តាប្រទេសនានា ដែលវីរុសមួយនេះ ពិតជាភាពកា ចសាហាវ ជាខ្លាំង ដោយបានសម្លា ប់មនុស្សអស់ជាច្រើននាក់ និងមានមនុស្សឆ្លងដោយសារតែវីរុសនេះក៏ច្រើននាក់ផងដែរ។

យ៉ាងណាមិញបើយោងទោតាមកាសែត Independent បានធ្វើការចុះផ្សាយឲ្យដឹងថា មានអ្នកជំងឺចំនួន២ នាក់ ទីមួយជនជាតិជប៉ុន ទី២ ជនជាតិ អាល្លឺម៉ង ដែលពួកគេមិនដែលធ្លាប់ទៅប្រទេសចិន និងដើរកម្សាន្ត នៅតំបន់ណាមួយរបស់ចិនទេ ប៉ុន្តែពួកគេត្រូវបានរកឃើញថាកំពុងតែឆ្លងនៅវីរ៉ុស រលាកសួត កូរ៉ូណា ។ជាមួយគ្នានេះដែរ ជនជាតិជប៉ុន ដែលបានឆ្លង វីរ៉ូស កូរ៉ូណា មានវ័យ ៦០ ឆ្នាំ លោករស់នៅក្នុងទីក្រុង Nara មូលហេតុដែលលោកបានឆ្លងនោះគឺដោយសារតែ នៅកាលពីដើមខែនេះលោកបានដឹកភ្ញៀវទេសចរចិន ២ ក្រុម ដែលមកពីទីក្រុងវ៉ូហាន ។

ចំណែកអ្នកឆ្លង វីរ៉ុស កូរ៉ូណា ម្នាក់ទៀត នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលស្ថិតក្នុងវ័យ ៣៣ ឆ្នាំ មកពី Starnberg លោកឆ្លង វីរ៉ុស កូរ៉ូណា ពីអ្នករួមការងារជាមួយគ្នា ដែលជាជនជាតិចិន ដែលបានមកលេងកន្លែងធ្វើការរបស់លោកដែរ ។គួរបញ្ចាក់ផងដែរថា ចំពោះអ្នកទាំងពីរត្រូវបានដាក់ព្យាបាលនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន នៅកន្លែងដាច់ដោយឡែកពីគេ បើទោះបីស្ថានភាពលោក ហាក់ល្អប្រសើរក៏ដោយ ។ ប្រភព ៖ Independent


