នេះគឺជាសកម្មភាពរបស់បុរសជនជាតិចិន ដែលផ្ទុកវីរុសកូរ៉ូណា នៅព្រឹកថ្ងៃទី២៩នេះ...មានវិដេអូ
-

នៅព្រឹកនេះមានលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក Huy Bunleng បានបង្ហោះវិដេអូ ពីសកម្មភាពរបស់បុរសជនជាតិចិនម្នាក់ ដែលមានផ្ទុកវីរុសកូរ៉ូណា។ បុរសដែលផ្ទុកជំងឺនោះមានឈ្មោះថា ចាង ជិនហ៊ូ បានបង្ហាញពីសកម្មភាពរបស់ជនជាតិចិនរូបននោះចេញមកយកអាហារដោយខ្លួននៅក្នុងសភាពធម្មតា ដូចមិនមែនជាអ្នកជំងឺ។

នៅក្នុងគណនីហ្វេសប៊ុករបស់ លោក Huy Bunleng បានបង្ហាញថា "បុរសជនជាតិ​ចិនអាយុ៦០ឆ្នាំឈ្មោះចាង ជិនហ៊ូ ដែល​ផ្ទុក​មេរោគ​កូរ៉ូណា​ យកអាហារដែលគ្រូពេទ្យរៀបចំទុកដាក់ នៅមុខបន្ទប់ពេទ្យដាច់ដោយឡែក ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ​២០២០។ មន្ត្រីពេទ្យថ្លែងថា ​បុរស រូបនេះមានសុខភាពធម្មតា មិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ ហើយ​ការរៀបចំបែបនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការចម្លងមកអ្នកផ្សេង ក្នុងនោះនៅពេលអ្នកជម្ងឺរូបនេះ ចង់​បរិភោគ​អ្វី​ គឺ​ទូរសព្ទ័ប្រាប់​ក្រុម​គ្រូពេទ្យ​ ហើយ​ក្រុម​គ្រូពេទ្យ​យក​អាហារ ដែល​គាត់​ចង់​បរិភោគ​ទៅ​ដាក់​នៅ​លើ​តុ​ ​នៅ​ខាងមុខ​បន្ទប់​របស់​គាត់​ ។ បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងបន្តព្យាបាលតាមបច្ចេកទេស ក្នុងនោះក្រៅពីគ្រូពេទ្យដែលមានភារកិច្ចព្យាបាលនិងមើលថែ អ្នកផ្សេងមិនអនុញ្ញាតអោយទៅជិតបន្ទប់នេះឡើយ ហើយអ្នកជំងឺរូបនោះក៍មិនអនុញ្ញាតអោយចេញក្រៅខ្សែរង្វង់ហាមឃាត់ដែរ ដើម្បីការពារមិនអោយមានឆ្លងវីរុសនេះបន្ត"។

បើយើងតាមគណនីហ្វេសប៊ុករបស់ បានលើកឡើងថា "រហូតដល់ម៉ោង​ ១២​ ថ្ងៃត្រង់​ ថ្ងៃទី​ ២៨​ មករា​ ២០២០​ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី​ គាត់មានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ​ ។ យេីងបានរកឃេីញអ្នកប៉ះពាល់​ និងជិះយន្តហោះជាមួយអ្នកជំងឺ​ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ​ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា​ ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ "។

បើចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវិដេអូទាំងអស់គ្នា៖