មានបងប្អូនស្គាល់ប្អូនប្រុសទេ គាត់វង្វេងឪពុកម្តាយ...ក្មេងប្រុសម្នាក់អាយុប្រហែល៥ឆ្នាំ វង្វេងឪពុកម្តាយ ពេលនេះប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Heng Ly បានបង្ហោះសារថា "នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នេះមានក្មេងប្រុសម្នាក់អាយុប្រហែល៥ឆ្នាំ បានវង្វេងឪពុកម្តាយ ត្រូវប្រជាពលរដ្ឋនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីរងចាំគ្រួសារមកទទួល។

ប្រភពពីក្មេងប្រុសខាងលើមានឈ្មោះ ម៉ៅ ឪពុកឈ្មោះ ចិន និង ម្តាយឈ្មោះ ជាតិ បើមានបងប្អូនណាបានស្គាល់ភិនភាគក្មេងប្រុសខាងលើមកទទួលផង នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ឫទាក់ទងទៅវិទ្យុ ABC។

អាស្រ័យហេតុនេះ បើបងប្អូនបានស្គាល់ប្អូនប្រុស ឬស្គាល់ឪពុកម្តាយ របស់ប្អូនប្រុស សូមមេត្តាប្រាប់ដល់គាត់ឲ្យមកកូនគាត់ផង៕

ប្រភព៖ Heng Ly