កាន់តែសាហាវហើយ វីរ៉ុស កូរ៉ូណា សម្លា ប់ មនុស្ស ២១៣ នាក់ និងបន្តមានអ្នកឆ្លង ៩៨២១ នាក់ទាំងអ្នកស្លា ប់ និងអ្នកឆ្លង កើនឡើងរាល់ថ្ងៃ
-

( វីរ៉ុស កូរ៉ូណា )៖ អង្គការសុខភាពពិភពលោក (WHO) បានចេញប្រកាសអាសន្នជាសកលមួយ ចំពោះការវាយប្រហារនៃជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅលើពិភពលោក ខណៈដែលអ្នកស្លា ប់នៃជំងឺនេះបានកើនដល់ ២១៣នាក់ នៅក្នុងប្រទេសចិន និងកំពុងឆ្លងរាលដាលដល់មនុស្សលើស៩០០០នាក់ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ចិន CGTN និងអន្តរជាតិធំៗ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់អ្នកសារព័ត៌មានពីទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការព្រួយបារម្ភដ៏ធំរបស់យើង គឺសក្តានុពលនៃមេរោគ (កូរ៉ូណា) ដែលរាលដាលទៅកាន់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ លោកបានបន្តថា ប្រទេសទាំងអស់ត្រូវចូលរួមចាប់ពីពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទៅមុខទៀត។ លោកបញ្ជាក់ថា៖ «យើងអាចចូលរួមបញ្ឈប់វាទាំងអស់គ្នាបាន»។ 

យ៉ាងណាមិញ បើគិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លា ប់២១៣នាក់ និង៩៨២១ កំពុងមានមេរោគ៕