សូមចូលរួមសោកស្តាយផង...កែវ សុបញ្ញា យំឡើងទន់ខ្លួន ក្រោយពីទទួលដំណឹងថាក្មួយប្រុសជាទីស្រលាញ់ ត្រូវបាន...
-

តារាចម្រៀង កែវ សុបញ្ញា បានបង្ហាញអារម្មណ៍ក្តុកក្តួល និងយំស្ទើរតែខ្សោះពីខ្លួនក្រោយពីបាត់បង់ ក្មួយប្រុសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍  កាលពីយប់មិញនេះ។ បញ្ញា ពិតជាមិនអាចទប់ចិត្តបាននោះទេ ព្រោះតែវាថ្មីៗពេក ធ្វើឲ្យក្រុមគ្រួសារ និងសាច់ញាតិ របស់កញ្ញា មិនអាចទប់អារម្មណ៍បានសោះ។

បើយោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងរូបនេះ បានលើកឡើងថា "ទៅអោយបានសុខណាកូនណាកើតមកជាតិក្រោយកុំអោយភ័ព្វដូចជាតិនេះទៀតណាកូនណាក្មួយខ្ញុំស្លូតណាស់លោកអើយមិនចេះមាត់កអីទេ មួយជុំហានដល់ផ្ទះហើយមិចធ្វើចឹងដាក់ក្មួយខ្ញុំមិចក៏យកក្មួយខ្ញុំទៅចឹងទេវតាលោកអើយមិចក៏យកក្មួយខ្ញុំទៅចឹងអោយក្មួយខ្ញុំមកវិញមកកាត់អាយុកខ្ញុំក៏ព្រមដែល???Khun Sotheavon"។

កញ្ញាបានបន្តទៀតថា "ចូលឆ្នាំអត់ទៅដើរលេងអីហ្នឹងគេទេហរ, អត់ទេអុីអត់មានណាគេជួយមើលហាងអុី, អឺអាពីអ្នកនោះវាទំដួលម៉ូតូហើយកូនអែងមើលទៅវត្តស្រោចទឹករំដោះគ្រោះចេញផងលឺហេស,បាទអុី ញុំដឹងតាអត់អីទេអុី, អឺ មើលជិះម៉ូតូអីកុំលឿនលឿនពេកណា,បាទ ស្លូតណាស់កូនហើយយប់មិញម៉ាយប់ដេកអត់លក់ចាំមើលផ្លូវពួកវាយូម្លេះស្មាលនឹងហើយអត់ទាន់មកផ្ទះទៀត ស្រាប់តែគេតេមកប្រាប់ថាវាអញ្ចឹងនិយាយលែងចេញទន់ដៃទន់ជើងនិយាយលែងចេញ?យប់ស្មាលណាក៏ដោយគេងលក់ភ្ញាក់ស្មាលណាក៏ឡើងមកមើលពួកវាដែរឃើញដល់ផ្ទះហើយបានដេកលក់ តាអត់ឃើញដឹងតាតេជេពូវាហើយស្មាណាមកផ្ទះ??អារម្មណ៍ពេលនេះមិនដឹងថាត្រូវនិយាយពីណាទៅណាវាលឿនពេក?នៅក្រៅមិនដឹងយ៉ាមិចយ៉ាម៉ាទេយប់មិញមេឃភ្លៀងផងកូនរងារអត់ទេមកដល់ផ្ទះគេអោយចូលអត់ទេហឺយយយ?Khun Sotheavon"។

ប្រភព៖​Keo Sopanha