លោកករុណា ពេជ្រ ថា ធ្វេីជាមនុស្សរស់ក្នុងសង្គម​ដូចគ្នា​ បេីបា​នសុខហេីយ​ សន្សំសុខ​ ហេីយទុកមុខរាប់គ្នាថ្ងៃក្រោយចុះ កុំ...
-

កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ លោក​ ករុណា ពេជ្រ បានបង្ហោះសារថា "ខ្ញុំចូលសិល្បះទេីបជិត​ 16​ ឆ្នាំទេ​ ....

ខ្ញុំសូមបញ្ចេញ​យោបល់សំរាប់គំនិតខ្ញុំ​ តាមអ្វីដែលខ្ញុំមិនសូវចេះ​ ថា បេីកំរ៉ៃខ្ញុំរកបានពី​សិល្បះ​នៅកន្លែងផលិតកម្មដែលបណ្តុះបណ្តាល​ខ្ញុំ​ ហេីយផលិតកម្មនោះ​ ទាមទារ​ អោយកាត់ភាគរយ​ 10-30% ក៏ខ្ញុំសប្បាយចិត្តនឹងជូនដោយក្តីរីករាយ​ ... ព្រោះផលិតកម្មបានចំណាយថវិកា​ លេីបុគ្គលិកគ្រប់ជាន់ថ្នាក់​ មានទាំងអ្នកនិពន្ធ​ ក្រុមបច្ចេកទេស​ បុគ្គលិកទីផ្សារ​ និង​ សម្ភារះផ្សេងៗ​ ទេីប​ អាចបណ្តាលអោយអ្នកចម្រៀងមានកេរ្ត៏ឈ្មោះ​ ហេីយកេរ្ត៏ឈ្មោះអ្នកចម្រៀងល្បី​ បទចម្រៀល្បី​ ក៏បាន​ អោយក្រុមការងារគ្រប់ជាន់ថ្នាក់សប្បាយចិត្ត​ តាមស្នាដៃរៀងៗខ្លួនដូចគ្នា...

ប៉ុន្តែបេីមានបុគ្គលិកណាក្នុងផលិតកម្ម​ ដែលចង់សុីប្រាក់​ភាគរយពីការងារសិល្បះ​ លាភសក្ការះ​ លេីការងាររបស់សិល្បះរបស់ខ្ញុំនោះ​ គឺ​ ខ្ញុំមិនអោយជាដាច់ខាត​ សូម្បីតែ​ 0,1%​ ក៏ខ្ញុំមិនអោយជាដាច់ខាត​ ប៉ុន្តែបេីជាមនោសញ្ចតនា​ យូរៗម្តង​ រឺ​ ដោយទឹកចិត្ត​ ខ្ញុំនឹងព្យាយាមធ្វេីតាមអ្វីដែលមាន​ តាមមនោសញ្ចេតនា...

ព្រោះ​ ក្រុមការងារគ្រប់ផ្នែកទាំងអស់ក្នុងផលិតកម្មមួយ​ គឺ​ ជាកាតព្វកិច្ចរបស់គាត់រៀងខ្លួនដេីម្បីបំពេញការងារ​ បញ្ចេញសមត្ថភាព​ល្អ​ ដេីម្បីបង្ហាញយកស្នាដៃជូនផលិតកម្ម​ និង​ ដេីម្បី​ ថៅកែ... ហេីយគាត់ទទួលបានការលេីកទឹកពីថៅកែ​ ចំពោះគាត់​ រាល់ស្នាដៃដែលគាត់បានសាង​នេះជារឿងរបស់បុគ្គលិកតាមផ្នែក​ ជាមួយថៅកែ​ មិនមែ​នជាមួយអ្នកចម្រៀងទេ ព្រោះអ្នកចម្រៀងក៏ជាបុគ្គលិក​ ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម​ ដែលមានថៅកែជា​ មេដូចគ្នា... ប៉ុន្តែអរគុណផលិតកម្មមិនដែលកាត់ភាគរយគ្រប់តារាចម្រៀងទាំងអស់...

អ្នកចម្រៀង​ អ្នកនិពន្ធ​ ក្រុមបចេ្ចកទេស​ ក្រុ​មការងារផ្សេងទៀត​ គឺ​ មានភារកិច្ចទទួលបំពេញការងារអោយបានល្អរៀងខ្លួនដេីម្បីជូនថៅកែផលិតកម្ម​ ដែលគាត់បានចំណាយរាប់មុឺ​នក្នុងមួយខែ​ ជូនបុគ្គលិកគ្រប់ជាន់ថ្នាក់....

ធ្វេីជាមនុស្សរស់ក្នុងសង្គម​ដូចគ្នា​ បេីបា​នសុខហេីយ​ សន្សំសុខ​ ហេីយទុកមុខរាប់គ្នាថ្ងៃក្រោយចុះ... គួរចេះស្រណោះ​ គ្រាកន្លងផង​ វាមិនដែលកន្លែងចាស់​ ធ្វេីអោយអ្នកឆ្អែតចិត្តដល់ថ្នាក់​ អ្នកខំរកគ្រប់ល្បិច​ ដេីម្បីបំផ្លាញកន្លែងចាស់ដែលអ្នកធ្លាប់កំសត់នោះទេ..

អ្នកប៉ះពាល់ច្រេីនហេីយ​លេីផ្នែកដទៃ​ ប៉ុន្តែលេីកនេះប៉ះកិត្តិយសអ្នកចម្រៀង​ ដូច្នេះក្នុងនាមខ្ញុំជាអ្នកចម្រៀងម្នាក់សូមបញ្ចេញយោបល់ប៉ុណ្ណេះ​ បេីមានខុសឆ្គងខ្ញុំសូមអភយ័​ទោស​ ប៉ុន្តែ​ ខ្ញុំនឹងព្យាយាមកំដរទៀត​ បេីអ្នកនៅនិយាយប៉ះពាល់កិត្តិយសអ្នកចម្រៀង​ ....

លោកបានបន្តទៀតថា "ចរិតខ្ញុំជាមនុស្សមាត់ឆៅ​ ប៉ុន្តែចិត្តត្រង់ណាស់​ ប៉ុន្តែបេីអ្នកចង់យកលាភសក្ការះហេីយមកលេងប៉ះខ្ញុំ​ ខ្ញុំនឹងតាមកំដរអ្នកដល់ទីបញ្ចប់... តែបេីបានសុខហេីយ​ សំងំធ្វេីតាមសមត្ថភាពដែលអ្នកមាន​ ហេីយសំងំសុខចុះ....​ កាលមកដំបូងបងជិះកង់​ ហេីយក៏មិនមែនសម្តែងដែរ​ គឺជាការពិត​ បងចាំទេ​ ហេីយ ខ្ញុំនិយាយពិតជាមួយបង​ បងដឹងហេីយ... ប៉ុន្តែថ្ងៃនេះបងចេញ​ មិនមែនបងដេីរទេ​ ដូច្នេះមូលហេតុអ្វីដែលបងអាចធ្វេីចរិតបែបនេះទៅ​រួច... បេីបងមិនកែ​ គង់មានថ្ងៃណាខ្ញុំជួបថៅកែថ្មីបង​ ខ្ញុំនឹងនិយាយអោយអស់​ ប៉ុន្តែរឿងគាត់យល់មិនយល់​ ជារឿងរបស់គាត់....

បញ្ជាក់: ខ្ញុំសុខចិត្តរស់ជាមនុស្សល្ងង់​ តែចរិតត្រង់​ ប៉ុន្តែខ្ញុំមិនរស់ជាមនុស្សឆ្លាត​ តែពោរពេញដោយល្បិចគេចកល់​ សងសឹក​ ជាន់ពន្លិចនោះទេ.... ឆ្អែតចិត្តពេលនេះ​ ខ្ញុំនឹងកំដរ​ សំរាប់មនុស្សដូចអ្នកដល់ទីបញ្ចប់.."។

លោកបានបន្ថែមទៀតថា "បេីអ្នកថា​ ជាការពេញចិត្តពេញថ្លេីមពីបុគ្គលម្នាក់នោះ​ ពីថៅកែរបស់អ្នក​ ក៏អ្នកមិនគួរ​ និយាយបែបថា​ មានតែអ្នកចម្រៀងម្នាក់នេះទេ​ រឺ​ ក៏មានអ្នកនិពន្ធម្នាក់នេះទេ​ ដែលមានសំណាងនោះ....

បញ្ជាក់: ខ្ញុំសូមនិយាយចំពោះមនុស្សខ្លះ​ ...ចុះមុនអ្នកក្លាយជាអ្នកនិពន្ធ​ អ្នកជាអ្វី​ ហេីយពេលខ្លះបានចូលរួមធ្វេីការយកតែប្រាក់ខែ​ ដេីម្បីបញ្ចេញស្នាដៃ​ ដេីម្បីចង់មានឈ្មោះដូចអ្នកចម្រៀងដែរអី​ ហេីយសួរថា​ អ្នកនិពន្ធ​ អ្នកចម្រៀង​ និង​ ផលិតកម្ម​ តេីអ្នកណា​ មានកំណេីតមុន....

ពេលខ្លះដោយក្តីទុកចិត្ត​ ស្រលាញ់នេះហេីយ​ បានធ្វេីអោយមនុស្សមួយចំនួនភ្លេច​ខ្លួន បានចិត្ត​ គិតថាខ្លូនឯងជាស្តេច​ អត់អ្នកឯងគេងាប់... អាចរិតបែបនេះ​ នៅសល់ប៉ុន្មាននាក់ដែរនៅរស់...???ចោះគេអ្នកចម្រៀងដទៃទៀត​ អ្នកនិពន្ធដ៏ទៀត​ គេគ្មានសំណាងដូចអ្នកមែន.????

អាល្បិចពិសពុល​នេះ នៅសល់ប៉ុន្មា​នក្បាច់ទៀត....​ ខ្ញុំសប្បាយចិត្តដែលអ្នករីកចំរេីន​ តែកុំពេលថ្កេីនថ្កាន​ បែរច្រានកន្លែងចាស់​ ដែលអ្នកធ្លាប់លេីកដៃសំពះអរគុណ​ ដែលបានធ្វេីអ្នកមានជីវិតមួយសមល្មមដល់ថ្ងៃនេះ​ រហូតដល់អ្នកយកកន្លែងចាស់ជាឈ្នាន់ជាន់ទៅកន្លែងថ្មីផង.... ជណ្តេីរនេះវាចាស់ទេ​ ប៉ុន្តែកុំស្អប់វាអី​ ទុកជណ្តេីរនេះប្រេីខ្លះទៅ​ ក្រែងថ្ងៃក្រោយគ្រាន់យកទៅពុះអុសដុតពេលអ្នកចាំបាច់ដែរ....

ជីវិតអ្នកនិពន្ធរបស់អ្នក​ មុនចូលកន្លែងនេះ​ តេីអ្នកជាអ្វី​ ..?? គេមេីលមុខអ្នកទេ ក្រៅពីមនុស្សដែលអ្នកស្គាល់បន្តិចបន្តួច..?? អ្នកដែលចូលរួមកម្មវិធីគេទេ​ ពេលខ្លះអ្នកខ្មាស់គេ​ ដោយសារអី...?? ត្រលប់មកវិញកន្លែងចាស់នេះ​ហេីយ ដែលបានផ្លាស់ប្តូរពីជីវិតអ្នកពីជិះកង់​ រហូតជីវិតមួយសមរម្យមកដល់សព្វថ្ងៃនេះ....​ រហូតអ្នកប្រាប់ខ្ញុំថា​ នេះជាសំណាងអ្នកណាស់ដែលមកកន្លែងនេះ​ មានមេចិត្តល្អបែបនេះ... ចោះឡូវម៉េចបានមកចង់បំផ្លាញកន្លែងនេះ​ សួរថាកន្លែងចាស់នេះ​ បំផ្លាញអ្នកអោយជីវិតទៅជិះកង់វិញ​ រឺ​ ដេីរសុំទាន​ គេ​ លំបាកជាងមុ​នមែន​ បេីអ្នកសងសឹក​ ឌឺដង​ លេបខាយ​ ហេីយចង់បំផ្លាញកន្លែងនេះ..???

សូមចាំថា​ ចរិតសជាតិ​ មាយាទសពូជ​ ណាបង... លេីលោកនេះមិនមែនមានតែបងម្នាក់ឯង​ អោយជីវិតយេីងជោគជយ័ទេ​ វាមានកត្តាច្រេីនណាស់​ ដែលជួយជ្រុមជ្រែងបង​ បា​នមានដល់ថ្ងៃនេះ... បេីមិនដឹងល្អអាក្រក់​ទេ សូមកុំតែសងសឹកបកក្រោយបានហេីយ... វិធីបងជោគជយ័​ មានបាន​ គឺមានច្រេីនណាស់​ មិនមែនជោគជយ័ដោយចេញពីកន្លែងចាស់​ ទៅកន្លែងថ្មី​ ហេីយមកផ្តួលអោយរលំកន្លែងចាស់នោះទេ​ បង..."។

ប្រភព៖ Karona Pichtown