ជប៉ុនអ្នកល្អពេកហើយ ជួយកម្ពុជារហូត ជប៉ុនសន្យាថា ជួយកម្ពុជា លើវិស័យអាកាសចរណ៍ ឲ្យជឿនលឿន មិនឲ្យចាញ់ប្រទេសដទៃ
-

ភ្នំពេញ ៖ ប្រជាជនខ្មែរភាគយើងតែងតែស្រលាញ់និងគោរពទឹកចិត្តរបស់ប្រទេសជប៉ុនជានិច្ចព្រោះប្រទេសជប៉ុនគឺជាប្រទេសមួយដែលចូលចិត្តចែករំលែកមិនថាតែប្រទេសកម្ពុជាតែមួយទេ គឺប្រទេជាច្រើនទៀតជប៉ុនក៏បានចែករំលែកក្តីស្រលាញ់ដូចគ្នា ជាក់ស្តែងយើងសង្កេតមើលទៅស្ទើតែគ្រប់វិស័យទៅហើយប្រទេសជប៉ុនបានជួយកម្ពុជាឲ្យរីកលូតលាស់ និងមានការរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត ដើម្បីឲ្យទាន់ប្រទេសដ៍ទៃទៀត ដែលយើងនិយាយថាកាជួយរបស់ជប៉ុននេះគឺជា «ជំនួយឥតមានសំណង » ចំណុចទាំងអស់នេះហើយដែលប្រជាជនកម្ពុជាស្រលាញ់ប្រទេសជប៉ុន និងទឹកចិត្តរបស់ជប៉ុនខ្លាំង ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះលោក ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោក Mikami MASSAHIRO បានធ្វើការសន្យាថាប្រទេសជប៉ុននិងបន្តធ្វើការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងផ្សេងៗទៀត ពាក់ពន្ឋ័នឹងការធ្វើទំនើបកម្មប្រព័ន្ធនាំផ្លូវហោះហើរ ការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរណ៍ស៊ីវិលបន្តទៀតនាពេលអនាគត។

ការសន្យានេះ បានធ្វើឡើងនាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ក្នុងជំនួបនោះ លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលជួយបណ្តុះបណ្តាលធនធានមនុស្សជំនាញអាកាសចរណ៍ស៊ីវិល និងគម្រោង New CNS/ATM ដែលធ្វើឱ្យការគ្រប់គ្រង និងនាំផ្លូវហោះហើរកាន់តែមានសុវត្ថិភាព ដូចបណ្តាប្រទេសជឿនលឿននានានៅលើពិភពលោក។