ព្រះអើយ តាមពិតគេ វៃ តារាចម្រៀង ពេជ្រ ថៃ ដោយសារតែមូលហេតុ តូចមួយនេះសោះ អញ្ចឹងតើ បានលោក ហេង ឡុង មិនចង់ឲ្យពេជ្រ ថៃ ដាក់ពាក្យបណ្តឹង (មានវិដេអូ)
-

គណនីហ្វេសប៊ុកផេកផ្លូវការ របស់លោក ហេង ឡុង បានធ្វើការលើកឡើងឥឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ យោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ មិនចង់ឱ្យក្មួយ ពេជ្រ ថៃ ប្ដឹងផ្ដល់ជនបង្កទេ ពីព្រោះរបួសស្នាមតិចតួចហើយក្មួយគឺជាសិល្បករល្បីគួរមានចិត្តសន្ដោសច្រើនជាងមនុស្សធម្មតា។ គ្រាន់តែធ្វើការសុំទោសពីសមុីខ្លួន និងកិច្ចសន្យាកែខ្លួន ដឹងឮពីអាណាព្យាបាល។នាយកសាលាមិនគួរបណ្ដោយឲ្យមានវប្បធម៌បងធំនៅក្នុងសាលាឡើយ ខ្ញុំមិនជឿថា លោកគ្រូ អ្នកគ្រូ ដែលជានាយកសាលាមិនដឹងរឿងបងតូចបងធំនៅក្នុងសាលារបស់ខ្លួនឡើយ។

រឿងរ៉ាវលម្អិត ម្ចាស់ពាន ពេជ្រ ថៃ ត្រូវសិស្សសាលាវា យ ! ថ្មីៗនេះម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជុំវិញអំពើហិ ង្សាត្រូវសិស្សវិទ្យាល័យមោងឫស្សីដូចគ្នាវា យនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ៩ និង០៥នាទីព្រឹក ខណៈមកដល់ថ្ងៃនេះសាមីខ្លួនបានបញ្ជាក់ប្រាប់សមាគម ពីស្ថានភាពជាក់ស្ដែងហើយ ដោយរូបគេមិនត្រូវអ្វីធ្ងន់ធ្ងរឡើយ។

ចំពោះដើមហេតុកើតចេញពីមិត្តរួមថ្នាក់ខ្លួនស្ដោះទឹកមាត់ដោយការឈឺក ប៉ុន្តែស្របពេលនោះស្រាប់តែមានសិស្សមួយក្រុមផ្សេងទៀតបានលោតចូលមកវ៉ៃទាំងកម្រោលដោយមិនដឹងមូលហេតុតែម្ដង និងត្រូវចំខ្លួនថែមទៀតផង។ ចំពោះការប្ដឹងផ្ដល់នោះពុំទាន់មាននៅឡើយទេ ដោយសារពេលនេះលោកគ្រូ និងភាគីបង្កហេតុកំពុងសម្របសម្រួលនៅឡើយក្នុងនោះជនបង្កក៏ទទួលស្គាល់ថា រូបគេពិតជាបានវ៉ៃ មែន ប៉ុន្តែកើតឡើងដោយអចេតនាប៉ុណ្ណោះ។