មហាជនជាច្រើនបានស្គាល់ម្ចាស់ហាងពេជ្រ ទ្រី ដាណា ដែលបានជួយដល់មនុស្សជាច្រើន នៅក្នុងសង្គម ចំពោះទង្វើរដ៏ល្អ ព្រមទាំងបានជួយដល់ជនទីទាល់ក្រ និងកំពុងជួបនៅការលំបាក។

កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ទ្រី ដាណា ក៏បានចុះជួយដល់ក្មេងប្រុសម្នាក់ ដោយម្ចាស់ហាងរូបនេះបានបង្ហោះសារថា "អាណិតក្មួយណាស់ មិនបានស្គាល់មុខឪពុកម្ដាយ ស្លា ប់ចោលតាំងពីកើតបានមួយខែ។ រស់នៅជាមួយយាយ មិនទាន់ស្គាល់ជីវិតសុខស្រួល ក៏មានជំងឺពុកឆ្អឹងគ្មានលុយព្យាបាល។

មីងគ្មានអ្វីជួយក្មួយច្រើនទេ គឺធ្វើបានត្រឹមប៉ុណ្ណឹង និងទឹកប្រាក់បន្តិចបន្តួច ដើម្បីដោះស្រាយជីវភាពបន្ត សង្ឃឹមថាមានអង្គការ ឬគ្រូពេទ្យណាជួយព្យាបាលគាត់ ឱ្យមានអនាគតល្អផងចុះ។

ជីវិតមនុស្សពិបាកណាស់ ជួបរឿងផ្សេងៗគ្នា តែយ៉ាងហោចណាស់ អ្នកមានលុយចាយ មានអាហារហូបចុកគ្រប់គ្រាន់បានស្រួល។ តែគ្នាអ្នកអត់វិញ គិតមុនគេ គឺធ្វើម៉េចបានអាហារចម្អែតក្រពះ។ ហឹម! គិតទៅ ជីវិតនេះ មិនមែនស្រួលទេ ????"។











ប្រភព៖Dana Try