ពិធីការិនីដ៏ល្បីឈ្មោះ រាងតូចច្រឡឹង កញ្ញា Jimmy Meng ដែលជាពិធីការិនីម្នាក់ ពូកែវោហាស័ព្ទ មានទាំងសម្រស់ស្រស់ស្អាត បូករួមទាំងការប្រើភាសាបានជាច្រើនភាសាផងដែរ។ មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ កញ្ញា រួចមកហើយ ពីទេពកោសល្យ ក្នុងការប្រើប្រាស់ភាសាថៃរបស់របស់កញ្ញា ។

ដោយឡែកកញ្ញាបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានបង្ហោះ status យ៉ាងមានអត្តន័យថា "ស្រលាញ់ខ្លួនឯងអោយគ្រប់គ្រាន់នឹង:
- កាត់មនុស្សអត់បានការចេញពីជីវិត
- ដើរចេញពីកន្លែងដែលគេមិនអោយតំលៃ
- កំនត់ស្តង់ដារស្នេហាដែលមានគុណភាព
- ជ្រើសរើសទទួលតែអាកប្បកិរិយាល្អនិងការគោរពពីអ្នកដទៃ
- អត់អោនអោយខ្លួនឯងនិងដើរទៅមុខបន្ត
- ជ្រើសរើសធ្វើតែការងារណាដែលខ្លួនស្រលាញ់
* ត្រូវចាំថាលើកលោកនេះគ្មាននណារម្នាក់ត្រូវបានតែងតាំងអោយមានសិទ្ធិមើលងាយយើងនោះទេ"។

កញ្ញបានបន្តទៀតថា "កំណត់ស្តង់ដារស្នេហាដែលមានគុណភាពគឺជាការស្វែងរកបុរសម្នាក់ដែល:
- ខ្លាំងគ្រប់គ្រាន់នឹងដឹកនាំ
- មានសមត្ថភាពគ្រប់គ្រាន់នឹងផ្តល់ឲ្យ
- ក្លាហានគ្រប់គ្រាន់នឹងការពារ
- ចាស់ទុំគ្រប់គ្រាន់នឹងដឹកដៃយើងឆ្លងកាត់ឧបសគ្គ។
* កុំខ្ចះខ្ខាយពេលវេលានឹងសេចក្តីសុខក្នុងជីវិតទៅស្រលាញ់មនុស្សម្នាក់ដែលអ្នកហ៑ានឆ្លងមហាសមុទ្រដើម្បីគេតែគេវិញមិនហ៑ានសូម្បីដើររំលងកូនដំបូកតូចមួយដើម្បីអ្នកវិញអោយសោះ"។

ក្រោយពីបានឃើញកញ្ញាផុសហើយនោះ ក៏មានបងប្អូនជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹង ប្រធានបទដែលកញ្ញា បានសរសេរនៅលើបណ្តាញសង្គម ហើយក៏មានអ្នកចុច share និង Like ជាច្រើន៕













ប្រភព ៖ Jimmy Meng