សមមុខ ពូកែតែ ស្ករពេក...អ្នកនាងម៉ូលីកា ព្រលះទៅអ្នកតែ ស្ករ កុំឲ្យចេះដឹងរឿងប្តីប្រពន្ធគេពេក មិចមិនពេញចិត្តពេលឃើញគេត្រូវគ្នាវិញមែន ឬមួយក៏...
-

ភ្នំពេញ៖ ការរស់នៅជាជីវិតគូរពិតជាមិនងាយស្រួលនោះទេ ដូចពាក្យចាស់ថា ចានក្នុងតែងតែប៉ះទង្គិចគ្នា។ ពាក្យនេះពិតជាមិនខុសនោះទេ តែយ៉ាងណាក៏ដោយបើយើងចេះសម្រួលគ្នា ចេះអត់អោនឲ្យគ្នា និងចេះយោគយល់ពីគ្នាទៅវិញទៅមកនោះ ប្រាកដជាជួបតែរឿងល្អៗនៅក្នុងជីវិត។

ដូចជាជីវិតគូររបស់អ្នកនាង​ ម៉ូលីកា​ អញ្ចឹង ពួកគាត់បានចាប់ដៃគ្នា តាំងពីខ្លួនមិនទាន់មានអ្វីសោះ រហូតមកដល់ពេលនេះ គាត់បានសាងគ្រួសារមួយដែលល្អ មានអ្វីគ្រប់យ៉ាងដែលខ្លួនចង់បាន។ បើនិយាយពីជីវិតគូររបស់អ្នកនាងវិញ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ហើយនោះ ក៏មានភាពចម្រុងចម្រះគ្នា ហើយដោយការគិតខ្លីមួយឆាវ ទើបធ្វើឲ្យអ្នកនាង ដាច់ចិត្តបង្ហោះសារ នៅលើបណ្តាញសង្គមរបស់ខ្លួន នៅពាក្យមិនល្អ ដោយអ្នកបានប្រើពាក្យថា លែងលះ។ 

ក្រោយមកអ្នកនាងក៏បានរកឃើញថា នោះគ្រាន់តែជាកំហុសបន្តិចបន្តួច ដែលស្វាមីបានធ្វើតែប៉ុណ្ណោះ ហេតុអីមិនអាចលើកលែងឲ្យបាន គ្រាន់តែគាត់ទៅចូលរួមពិធីមង្គលការគេ មិនមកផ្ទះវិញ ជូនការគាត់អាចនឹងផឹកជ្រុលបន្តិច ទើបគាត់មិនហ៊ានបើកបរក៏ថាបាន ទើបធ្វើឲ្យអ្នកនាង​សម្រេចចិត្ត ត្រូវគ្នាវិញ និងលើកលែងទោសឲ្យ។

អនុស្សាវរីយ៍ដែលអ្នកទាំងពីនាក់បានសាងរួមគ្នា វាពិតជាលើសពីអ្វីដែលគាត់បានខុស ទើបគាត់សម្រេចចិត្តលើកលែងឲ្យ ហើយនឹងសាងសុភមង្គលជាមួយគ្រួសារដ៏តូចមួយនេះជាបន្តទៀត។ នៅក្នុងនោះផងដែរ អ្នកនាងក៏បានបង្ហោះសារយ៉ាងខ្លីថា "ពួកខ្ញុំខំចាប់ដៃគ្នាតស៊ូ តាំងពីរបាតដៃទទេរ មកដល់ឥលូវមានអ្វីគ្រប់យ៉ាងដែលពួកខ្ងុំនឹកស្មានមិនដល់ កំហុសតូចធំ ពួកខ្ញុំត្រូវចេះអត់អោនលើកលែងអោយគ្នាទៅវិញទៅមក មិនចឹង មនុស្សណាដែលល្អគ្រប់ដប់។ ពួកតែស្ករដែលឃើញខ្ញុំត្រូវគ្នាវិញហើយមិនពេញចិត្តនិងប្ដីប្រពន្ធខ្ញុំត្រូវគ្នាវិញនិងប្រហែលខកចិត្តព្រោះតែចង់ឃើញខ្ញុំលែងគ្នាមែនទែន ធ្វើចឹងដើម្បីអី ?ច្រណែន?"៕

ប្រភព៖ Molika Online Shop