សមសួនខ្លាំងណាស់...ម៉ាក់ សែនសូនីតា ស្អាតឥតខ្ចោះក្នុងឈុតបុរាណខ្មែរ ព្រមជាមួយឧបករណ៏ភ្លេងខ្មែរ ដែលកូនខ្មែរគ្រប់គ្នាស្គាល់ ឈ្មោះ ឬគេហៅថា​...
-

ជាធម្មតាបងប្អូនតែងតែឃើញ តារាសម្តែង និងជាថៅកែ ដ៏ស្រស់ស្អាត កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា តុបតែងខ្លួននៅក្នុងឈុតបុរាណ ដើម្បីធ្វើការផ្សព្វផ្សាយសំអាងការនានា ដែលនៅក្នុងឈុតនីមួយៗ កញ្ញាពិតជាមានសម្រស់ស្រស់ស្អាតប្លែកភ្នែកខ្លាំងណាស់។

តារាសម្តែងរាងតូចច្រលឹងរូបនេះ ពិតជាធ្វើឲ្យមហាជនមានការកោតសរសើរជាខ្លាំង ចំពោះរូបសម្រស់របស់កញ្ញា ដែលមើលទៅពិតជាមានភាពទាក់ទាញ ពិសេសគឺនៅពេលដែលកញ្ញា បានគ្រងនៅក្នុងឈុតសំលៀកបំពាក់បុរាណខ្មែរយើង។ 

ដោយឡែកបើយើងមកគយគន់សម្រស់ដ៏ស្រស់ស្អាតនៅក្នុងឈុតបែប្រពៃណីខ្មែរ ដែលត្រូវបានគេប្រសិទ្ធិនាមហៅថា​ទេពអប្សអង្គ អមជាមួយឧបករណ៏តន្រ្តីបុរាណខ្មែរគីខ្សែដៀវ​ រៀបចំដោយពិធីការជូនពរ ពិតជាមានភាពស្រស់ស្អាត សាកសមជានារីខ្មែរ ទឹកមុខគួរឲ្យស្រលាញ់ មើលទៅពិតជាគ្មានខ្វះចន្លោះត្រង់ណាទាល់តែសោះ។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Wishing ជូនពរ ក៏បានធ្វើការបង្ហោះរូបភាពអមជាមួយនឹងខ្លឹមសារយ៉ាងខ្លីថា​"អគុណប្អូនស្រី​ ម៉ាក់សែនសូនីតា​ ដែលប្អូនក៏ជាចំណែកមួយក្នុងកាផ្សព្វផ្សាយនូវសម្លៀកបំពាក់វប្បធ៌មខ្មែរយេីងដ៏ស្រស់បំព្រងសាកសមជាមួយសម្រស់ដ៏សែនល្អត្រកាលមួយនេះ❤️️ នេះជាឈុតបង្កេីតសាកល្បងដោយប្រសិទ្ធិនាមហៅថា​ទេពអប្សអង្គ?? ដោយបង្ហាញថែមជាមួយឧបករណ៏តន្រ្តីបុរាណខ្មែរគីខ្សែដៀវ​ រៀបចំដោយពិធីការជូនពរ❤️️??"។

ប្រភព៖ Wishing ជូនពរ