លោកហេង ទ្រី ដែលបងប្អូនបានស្គាល់មកហើយ រូបលោកគឺជាស្វាមីរបស់លោក ម៉ាដូណា បានសម្រេចចិត្តបួស និងសូមទោសទៅកាន់មនុស្សជាទីស្រលាញ់ ចំពោះកំហុងឆ្គងដែលលោកបានធ្វើខុស នាពេលកន្លងមក មិនថារឿងនោះកំហុសធ្ងន់ធ្ងរយ៉ាងណា ក៏លោកម៉ាដូណា នៅតែអត់អោនឲ្យលោកជានិច្ច។
បន្ទាប់ពីរូបលោកហេង ទ្រី សម្រេចចិត្តបួស លោកក៏បានបង្ហោះសារ អមជាមួយនឹង វិដេអូសូមទោសទៅកាន់មនុស្សម្នាក់ដែលលោកស្រលាញ់។ លោកបានបង្ហោះសារថា "02-02-20 ជាថ្ងៃដែលខ្ញុំបានដឹងពីកំហុសដែលខ្ញុំបានធ្វើដាក់មនុស្សដែលខ្លួនស្រលាញ់ ហើយថ្ងៃនេះផងដែរខ្ញុំកោរសក់សុំទោសជាសាធារជន ចំពោះទង្វើនិងកំហុកគ្រប់យ៉ាងដែលខ្ញុំបានធ្វើចំពោះមនុស្សម្នាក់ Madona Cutee គ្មានអ្វីសំខាន់ជាសុភមង្គលរបស់យើងទាំង២នោះទេ សន្យាថានិងធ្វើជាហេងពីមុន រស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់តទៅ អរគុណគ្រប់យ៉ាង ??"។








ស្របពេលនោះផងដែរ ក៏មានបងប្អូនជាច្រើនសរសើរ ចំពោះទឹកចិត្តដ៏ល្អ ដែលប្អូនដឹងកំហុស និង ទទួលកំហុសដែលបានធ្វើនាពេលកន្លងមក ។ កំហុសឆ្គងទាំងប៉ុន្មាន គឺលោក សូមការលើកលែងទោស ពីមនុស្សម្នាក់ជាពិសេស នោះគឺលោកម៉ាដូណា៕











មានវិដេអូ៖
ប្រភព៖ Heng-Try Nop