មានបងប្អូនជាច្រើន ប្រាកដជាបានទស្សនាហើយ អំពីរឿងរ៉ាវ របស់អ្នកមេម៉ាយកូនមួយ អ្នកនាង LoveRiya ដែលផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុក អំពីរឿងបែកបាក់គ្នាជាមួយនឹងស្វាមី ក្រោយពេលអ្នកនាង សម្រាលបានកូនស្រីមុខម៉ាត់គួរឲ្យស្រលាញ់ម្នាក់ ។ រឿងរ៉ាវទាំងអស់នេះមិនបានធ្វើឲ្យអ្នកនាងខ្វល់ខ្វាយអ្វីទាំងអស់ ព្រោះតែគាត់គឺជាស្រ្តីម្នាក់ដែលរឹងមាំ និងជាមនុស្សស្រីម្នាក់ ដែលភាពជោគជ័យនៅក្នុងអាជីវកម្មរបស់ខ្លួន ពីមុខរបរលក់អនឡាញ ។

បន្ទាប់ពីបានបញ្ចប់ចំណងស្នេហ៍ជាមួយអតីតស្វាមីហើយនោះ អ្នកនាង ក៏បានប្រឹងប្រែងធ្វើការលើសមុន ដើម្បីកុំឲ្យខួរក្បាលគិតអំពីរឿងដែលកន្លងមកច្រើនពេក ។ ពេលវេលាពិតជាតំលៃណាស់សម្រាប់មនុស្សម្នាក់ ជាពិសេសគឺសម្រាប់អ្នកដែលជោគជ័យនៅក្នុងអាជីវកម្ម។

យ៉ាងណាមិញក្រោយពីសម្រាលបានកូនស្រីអ្នកនាង ក៏បានលែងលះស្វាមី ហើយពេលនេះ អ្នកនាងទៅថតសំអាងដូចជាធម្មតា ហើយសម្រស់រឹតតែស្រស់ស្អាត ពេលឃើញអ្នកមេម៉ាយរូបស្រស់ម្នាក់នេះ ក្នុងឈុតបែបប្រពៃណីបែបនេះ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារយ៉ាងខ្លីថា "ទៅថត Pre Wedding.."។ ជាមួយគ្នានោះផងដែរ អ្នកនាង ក៏បានបន្ថែមទៀត "ពុកម៉ែបងប្អូនកុំយល់ច្រទ្បំថតស្ពតសំអាងការវីនទេ?"។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Win Samangka & Salon បានបង្ហោះរូបភាពរបស់អ្នកនាងថា "វីនសំអាងការ???099509666 010509666 អ្នកនាងlove Riyaកំពុងធ្វេីអ្វី???ថតម៉ូត ផតព្រីវីតឌីង ថតអ្វីក៏មិនសំខាន់!សំខាន់សំរស់ក៏ស្អាត ផាត់មុខស្អាត ឈុតសំលៀកក៏ស្អាត បេីចង់បែបនេះមាននូវវីនចា៍???"។











ប្រភព៖ Win Samangka & Salon