បុរសម្នាក់ ប្រាប់ថាប្រទេស កម្ពុជា ចំណេញ ៦ ចំណុចធំៗ បន្ទាប់ពីអនុញ្ញាតិអោយនាវា របស់អាមេរិក ចូលចតនៅក្រុងកំពង់សោម
ស៊ីហៀង
-

ហ្វេសប៊ុក ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅព្រឹកនេះ នាវាទេសចរណ៍លំដាប់អន្តរជាតិមួយគ្រឿងរបស់សហរដ្ឋអាមេរិកឈ្មោះ MS Westerdam កំពុងរំកិលខ្លួនចូលមកចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដែលអាចនឹងចូលចតដល់ចំណតផែ នៅប្រហែលម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ 

ជាមួយគ្នានេះដែរបន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ជូនរាជរដ្ឋាភិបាលកម្ពុជាថា មនុស្សទាំងអស់នៅលើនាវានេះមិនមានអ្នកណាម្នាក់ ផ្ទុកវិរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ ទើបរមុខរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យនាវា Westerdam របស់អាមេិក ចូលចតនៅក្នុងកំពុងផែ ក្រុងព្រះសីហនុ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។

យ៉ាងណាមិញបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sarath Yoeung បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំង ២០២០ យ៉ាងដូច្នេះថា ៖6 ចំណុចចំណេញពីការអនុញ្ញាតិអោយនាវាWesterdam ចតនៅក្រុងកំពង់សោម៖

១. សារពត៍មានអន្តរជាតិល្បីៗច្រើនជាង៣០ប៉ុស្ថិ៍និយាយពីកម្ពុជា Free Ads 30+ international Media . Media

២. កែប្រែស្ថានភាពការទូតមកវិជ្ជមានសំរាប់៣២ប្រទេស Positive Protocol with 32 Countries . Relationship

៣. កម្ពុជាត្រូវបានក្លាយជាប្រទេសដែលត្រូវទស្សនាសំរាប់ដាក់បញ្ចូលក្នុងកម្មវិធីទស្សនារបស់កប៉ាល់ Westerdam សំរាប់រយះពេល ២+៣ ឆ្នាំ . A compulsory county to visit in itinerary of Westerdam Cruise . Tourism

៤. ជួយលើទឹកចិត្តនិងសង្គ្រោះជីវិត២២៥៧នាក់ lifeguard 2257 persons . Humanity responsibility

៥. កាត់បន្ថយស្ថានភាពតានតឹងនិងឈានទៅរកការពិចារណាលើEBA . EBA

៦. បើកផ្លូវសេដ្ធកិច្ចចរន្ត . Economic suspect

ក្នុងនាមពលរដ្ធកម្ពុជាម្នាក់ខ្ញុំសូមគាំទ្រ១០០% លើការសំរេចចិត្តរបស់រាជរដ្ធាភិបាលក្នុងការអនុញ្ញាតិអោយនាវាទេសចរណ៍Westerdam ចតនៅទឹកដីកម្ពុជា ៕ ដកស្រង់ ទាំងស្រុង ពីហ្វេសប៊ុក Sarath Yoeung