គាំទ្រ អំពើល្អរបស់គាត់ ! ពេលនេះបងស្រី ទ្រី ដាណា បានជួបក្មេងប្រុស រង គ្រោះដោយសារ ឆ្កែ ខ ាំ ហើយបងស្រីបានឧបត្ថមទៅក្មេងប្រុសរងគ្រោះជាទឹកប្រាក់ចំនួន ...(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ដូចដែរប្រិយមិត្តបានជ្រាបហើយថានៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះមានស្ត្រីម្នាក់បានបង្ហោះសារដោយភ្ចាប់មកជាមួយនិងវីដេអូ របស់កូនប្រុសរបស់គាត់ដែលត្រូវឆ្កែខ ាំ បណ្តាលឲ្យរងរបួសធ្ងន់ ទាំងស្រុងនេះគឺជាខ្លឹមសាររបស់ម្តាយក្មេងបានបង្ហោះនៅលើបណ្តាញគណនីហ្វេសប៊ុករបស់ខ្លួនថា ៖ ខ្ញុំសែនអាណិតកូនប្រុសរបស់ខ្ញុំខ្លាំងណាស់ គាត់ត្រូវ ឆ្កែ.ខ ាំ ឥឡូវខ្ញុំគ្មានលុយសោះយកគាត់ទៅពេទ្យ តើមានមិត្តភ័ក្រ្តបងប្អូនណាអាចជួយខ្ញុំបានទេ ខ្ញុំត្រូវយកគាត់ទៅស្កេនខួរក្បាលនៅវៀតណាម ឥឡូវខ្ញុំគ្មានលុយទេ មានតែអាណិតទឹកភ្នែកស្រឡាញ់កូនខ្លាំង ខ្ញុំសូមលើកដៃបួងសួងដល់ទេវតាជួយថែរក្សាកូនខ្ញុំឲ្យផុតពី គ្រោះ ច.ង្រៃនិងផង សាធុសាធុសាធុ ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចបងស្រី ទ្រី ដាណា ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេករបស់បងស្រីដោយប្រកាសស្វែងរកក្មេងប្រុសម្នាក់នេះ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយពេលនេះបងស្រី ទ្រី ដាណា ទើបតែបានជួបម្តាយនិងក្មេងប្រុសរងគ្រោះខាងលើនេះទេ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានជួបមុខគ្នាផ្ទាល់ហើយនិយាយគ្នា ដោយម្តាយក្មេងរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកអំពីកូនប្រុសរបស់គាត់ ប្រាប់ទៅបងស្រី ទ្រី ដាណា ធ្វើឲ្យបងស្រី មានអារម្មណ៍ថា ក្តុកក្តួល និងអាណិតក្មេងប្រុសម្នាក់នេះជាពន់ពេក នៅក្នុងនោះដែរបងស្រីក៏បានធ្វើការជួយ ឧបត្ថមទៅក្មេងប្រុសរងគ្រោះជាទឹកប្រាក់ ចំនួន ២ លានរៀល ស្មើនិង 500$ ដើម្បីយកទៅចំណាយលើការព្យាបាល ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកផេករបស់បងស្រីផ្ទាល់បានធ្វើការបង្ហោះឲ្យដឹងថា «ថ្ងៃនេះនាងខ្ញុំបានជួបជាមួយនិងម្តាយនិងកូនដែលត្រូវឆ្កែខាំនោះហើយ​ ពិតជាគួរអោយអាណិតណាស់?086482696នេះលេខរបស់ម្តាយក្មេង» ៕