ប្រិយមិត្តខ្លះប្រហែលជាបានជ្រាបហើយថា លោកតាធាក់ស៊ីក្លូម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែត្រូវរថយន្តបុកពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២និង៥៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨កុម្ភៈ ស្ថិតតាមបណ្ដោយផ្លូវព្រះសុរាមរិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី
.jpg?1582187063)
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា លោកតាធាក់ស៊ីក្លូដែលត្រូវរថយន្តបុកស្លាប់នោះ ឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ មុខរបរធាក់ស៊ីក្លូសមាគម ស្នាក់នៅវត្តកោះ មានស្រុកកំណើត ក្រុងតាខ្មៅ ខេត្តកណ្ដាល។
.jpg?1582187069)
បើតាមស្ត្រីម្នាក់ដែលជិះស៊ីក្លូរបស់ជនរងគ្រោះ គឺនៅមុនពេលកើតហេតុ គាត់បានជិះស៊ីក្លូគាត់ចេញពីកោះពេជ្រ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ឆ្លងផ្លូវបម្រុងមកឈប់អង្គុយលេងសួនច្បារ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូយូតាព្រូស ពណ៌ស មិនចាំស្លាកលេខ បើកពីក្រោយយ៉ាងលឿន ហើយក៏បុកចំពេញទំហឹង បណ្ដាលឲ្យកិនអូសបុរសរងគ្រោះជាង៥០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ចំណែករូបគាត់សំណាងល្អខ្ទាតចេញត្រូវរងរបួសស្រាល។
.jpg?1582187083)
ប្រភពព័ត៌មានបន្តថា ក្រោយកើតហេតុ រថយន្តបង្កមិនបានឈប់នោះទេ ដោយបើករត់គេចបាត់។ បន្ទាប់មកសមត្ថកិច្ចបានចុះធ្វើការវាស់វែងយកស៊ីក្លូជនរងគ្រោះទៅរក្សាទុក រង់ចាំស្រាវជ្រាវតាមចាប់រថយន្តបង្ក។ ចំណែកសព ត្រូវបានប្រធានសមាគមស៊ីក្លូចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលអស់លោក។
.jpg?1582187088)
មុននេះបន្តិច សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនិងលោកជំទាវ គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានចូលរួមនូវថវិការ ចំនួន៨លានរៀលសម្រាប់ជួយសម្រួលបន្ទុករបស់គ្រួសារលោកតាសុីក្លូដែលបានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់អាយុជីវិត នៅគេហដ្ឋានផ្ទាល់របស់លោកតាតែម្តង❤️️??៕
.jpg?1582187100)
.jpg?1582187100)
.jpg?1582187100)
.jpg?1582187100)