ជួយស៊ែរបន្តផងចុះ! ម្តាយដើរសុំទានគេទាំងមានជំងឺ ដើម្បីយកលុយឲ្យកូនទៅរៀន កូនវិញបានត្រឹមសម្រក់ទឹកភ្នែក អាណិតម្តាយ....
សីហា
-

ជីវិតមនុស្សម្នាក់មានតែមួយ ផែនដីតែមួយដូចគ្នា តែម្ដេចវាសនាខុសគ្នាឆ្ងាយគ្នាមេឃ និង​ដី កើតមកមិនល្អ កើតមកក្រ កើតមកមានទ្រព្យសម្បត្តិហូរហៀរ តើមានអ្វីខុសគ្នា វាមិនមែនជាការជ្រើសរើសរបស់យើងផង បើយើងអាចរើសបានក៏យើងមិនស្ម័គ្រចិត្តអោយគេមើលងាយដែរ។ 

នៅលើផែនដីនេះគ្មាននរណាម្នាក់ចង់ក្រ ចង់អាក្រកនោះទេ ប៉ុន្តែវាជាវាសនា តើធ្វើបែបណាបើយើងមិនអាចជ្រើសរើសបានផងនឹង បើរើសបានអ្នកគ្រប់គ្នាប្រហែលជាអ្នកមាន កំពុងតែចូលហាងធ្វើខ្លួន ញាំរបស់ឆ្ងាញ់ៗបាត់ទៅហើយ មិនមែនមានអ្នកខ្លះទៅសុំទាន ធ្វើការងារដែលចំណាយកម្លាំងច្រើន ហើយផលទទួលបានមិនសាកសមនោះទេ រីតតែបញ្ជូនកូនទៅរៀនសាលាល្អៗបាត់ហើយ មិនមែនមានកូនខ្លះបានរៀន កូនខ្លះមិនបានរៀន ល្ងង់ខ្លៅនោះទេ! មានអ្នកខ្លះស្ម័គ្រទៅក្រៅប្រទេសដើម្បីតែជីវភាពនោះទេ ព្រាត់ប្ដី កូន ប្រពន្ធ គ្រួសារសាច់ញាតិ ញាតិសន្ដាននោះទេ អ្នកណាមិនចង់រស់នៅជួបជុំនោះ អ្នកចង់បែកគ្នា ឆ្ងាយគ្នានោះ……។

យោងតាមគណនីហ្វេស៊បុករបស់ឈ្មោះ ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា បានបង្ហោះថា ម្ដាយទ្រាំសំទានទាំងមានជំងឺដេីម្បីកូនៗបានត្រឹមទឹកភ្នែកអាណិតម្ដាយ?សូមជួយសែរមួយផង?សូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសសូមជួយដល់អ្នកម្ដាយដែលដែលជាស្រ្ដីមេម៉ាយដេីរសំទានទាំងខ្លួនមានជំងឺដេីម្បីយកមកអោយកូនមានទៅរៀននិងគេពេលនេះទៅណាមិនរួចទេកំសត់ណាស់សព្វថ្ងៃនៅខ្ទមតូច?សូមបងប្អូនបេីសិនជាបានឃេីញហេីយសូមជួយសែរដេីម្បីអោយបងប្អូនយេីងបានឃេីញ និងបានជួយដល់គាត់ផងដេីម្បីអោយគាត់បានព្យាបាលនិងមេីលថែកូនគាត់បន្តទៀតផងបងប្អូនមនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់មេីលឃេីញវាស្នាមិនដឹងមុនថាថ្ងៃមុខទៅជាយ៉ាងណាទេបងប្អូនហេីយសព្វថ្ងៃគាត់រស់នៅភូមិទក្សិណខាងត្បូង​ ឃុំ​គោគចក​ ខេត្ត​សៀមរាបហេីយបេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមក081641318យេីងរួមគ្នាដេីម្បីប្រទេសជាតិយេីងទាំងអស់គ្នាណាបងប្អូន?៕