មហាទឹកចិត្ត ! ជប៉ុនកំពុងជួបទុក្ខធំ តែជប៉ុននៅឆ្លៀតជួយផ្តល់សម្ភារៈបរិក្ខារ វេជ្ជសាស្រ្តដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មីCOVID-19
ស៊ីហៀង
-

ភ្នំពេញ ៖ នៅថ្ងៃទី ២៦ ខែកុម្ភៈពិធីប្រគល់ទទួលសម្ភារៈបរិក្ខារវេជ្ជសាស្រ្តត្រូវបានប្រារព្ធឡើង។ ឯកអគ្គរាជទូតជប៉ុន MIKAMI MASAHIRO បានប្រគល់ជូនសម្ភារៈបរិក្ខារទាំងនេះទៅកាន់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

រដ្ឋាភិបាលជប៉ុនបានផ្តល់នូវអាវបំពង់ចំនួន ៩.៣៦០, អាល់កុលសម្អាតដៃ ៤៨០ដប, វែនតាសុវត្ថិភាពចំនួន៥៤០, ស្រោមដៃសុវត្ថិភាពចំនួន ១២,២០០គូ, ម៉ាស់របាំងចំនួន ១២.០០០ និងម់ាស់វះកាត់ចំនួន ២៦.៤០០ ។យើងសង្ឃឹមថាសម្ភារៈទាំងនេះនឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពដើម្បីឆ្លើយតបជាបន្ទាន់របស់ក្រសួងសុខាភិបាលមិនត្រឹមតែការរាតត្បាតនៃជំងឺកូរ៉ូណាថ្មីCOVID19 នាពេលបច្ចុប្បន្នប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់ការរាតត្បាតនាពេលអនាគតផងដែរ។