កណ្តាល ៖ ចាប់បានជនសង្ស័យម្នាក់បន្ទាប់ពីបានធ្វើសកម្មភាពឆក់ការបូបពីស្ត្រីម្នាក់បានសម្រេចនៅចំណុចភូមិតាខ្មៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពពីសម្ថតកិច្ចបានប្រាប់ឲ្យដឹងថាជនជនសង្ស័យមានឈ្មោះថា សេង រិទ្ធា ហៅទូច ភេទប្រុសអាយុ១៨ឆ្នាំទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
ជនសង្ស័យម្នាក់ទៀតមានឈ្មោះថា តា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
ចំណែកឯជនរងគ្រោះមានឈ្មោះថា ចេង ស៊ីថុន ភេទស្រីអាយុ៤០ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុ។

កាលពីពេលវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះកំពុងដើរយួរកាបូបតាមផ្លូវ ពេលនោះ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកHonda click ពណ៌ខ្មៅ ដោយឈ្មោះ តា ជាអ្នកឌុប ចំនែកឈ្មោះសេង រិទ្ធាហៅក្រឹម អង្គុយខាងក្រោយ បានចុះពីលើម៉ូតូធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះហើយ រត់ឡើងម៉ូតូ តែត្រូវកម្លាំងអន្តរាគមន៍ ក្រុងតាខ្មៅ កំពុងល្បាត ស្ទាក់ចាប់បាននិងបញ្ជូនមកអធិការដ្ឋានក្រុងតាខ្មៅ។ តាមចម្លើយ សារភាពជនសង្ស័យបានឆ្លើយថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាព ឆក់កាបូបលុយរបស់ជនរងគ្រោះខាងលើ ប្រាកដមែន ។

