ភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សូមធ្វេីការបដិសេធទាំងស្រុងចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថាមានករណីដកកាំភ្លេីង វាយប្លន់យកម៉ូតូមួយគ្រឿងកាលពីយប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ២៣:២០នាទី នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ នៅជិតបុរីអង្គរភ្នំពេញ ។

ក្រោយពីធ្វេីការស្រាវជ្រាវរបស់សមត្ថកិច្វ និងតាមការបកស្រាយបំភ្លឺ និងសារភាពរបស់ជនរងគ្រោះបានអោយដឹងថា មិនមែនជាករណីប្លន់នោះទេ គឺជាករណីចាញ់បោកមិត្តភ័ក្រ្តដែលបានខ្ចីម៉ូតូរបស់ខ្លួនយកទៅបាត់មិនឃេីញយកត្រឡប់មកវិញ ។ ដោយខ្លាចក្រុមគ្រួសារស្តីបន្ទោសពេលត្រឡប់ទៅផ្ទះវិញក៏ប្រឌិតរឿងប្រាប់គ្រួសារថាខ្លួនត្រូវបានគេប្លន់យកម៉ូតូនៅម្តុំបុរីអង្គរភ្នំពេញ ។

សូមសារព័ត៌មានមួយចំនួន ក៏ដូចជាបណ្តា Facebook Page សូមចូលរួមសិក្សាស្រាវជ្រាវអោយបានច្បាស់លាស់ជាមុនសិនដេីម្បីជៀសវាងក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កអោយមានការយល់ច្រឡំ ក៏ដូចជាបង្កអោយប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ ។ សូមទស្សនាវិដេអូខាងក្រោម៖
