តោះ ! យើងនាំគ្នាគាំទ្រផលិតផលខ្មែរ ផលិតផលចេញពីស្រុកបន្ទាយស្រី គឺទឹកបរិសុទ្ធ គូលេន ដែរជាទឹករ៉ែធម្មជាតិសុទ្ធសាធ ចេញពីអូគូលែន
អូគូលែន គឺជាទឹករ៉ែធម្មជាតិសុទ្ធសាធ ដែលបានយកចេញពីក្រោមថ្មយ៉ាងជ្រៅ ជម្រៅយ៉ាងហោចណាស់៨០ម៉ែត្រនៃជើងភ្នំគូលែន។ ទឹកបរិសុទ្ធស្តង់ដាលំដាប់អន្តរជាតិដែលមានគុណភាពមិនចាញ់ទឹកបរិសុទ្ធនាំចូលមួយនេះ គឺជាផលិតផលគួរជាទីមោទនភាពមួយរបស់ស្រុកបន្ទាយស្រី និងត្រូវបានផលិតឡើងដោយក្រុមហ៊ុន Kulara Water មានទីតាំងផលិតនៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តោះ! យើងនាំគ្នាគាំទ្រផលិតផលខ្មែរ ផលិតផលចេញពីស្រុកបន្ទាយស្រី “នាំចេញនៅនឹងកន្លែង” ដើម្បីបានជាប្រយោជន៍ដល់ទីផ្សារក្នុងស្រុក បង្កើតការងារថ្មី និងផ្តល់ប្រាក់ចំណូលបន្ថែមដល់សេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការបង្ហោះរបស់លោកអភិបាលស្រុក បន្ទាយស្រី លោក ឃឹម ហ្វីណង់ - Khim Finan ៕














ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។