ហួសចិត្ត ! មន្ទីរពេទ្យបង្អែកខេត្តសៀមរាប អ៊ុំប្រុសអ្នកសំអាតមានបញ្ហាធ្ងន់ធ្ងរ មិនអាចងើបដើរបាន ខ្ញុំទាក់ទងទៅ គ្រាន់តែដឹងថាអ្នកជំងឺប្រើ (បសស) ស្រាប់តែអ្នកនិយាយថាឡានរវល់
-

មតិហ្វេសប៊ុក ៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខ្ញុំហាក់បីដូចជាមិនពេញចិត្តនឹងទង្វើរបស់អ្នកសោះ(អ្នកទទួលទូរសព្ទ) ក្រុមការងារខាងសំអាតមានបញ្ហាធ្ងន់ធ្ងរ មិនអាចងើបដើរបាន ខ្ញុំទាក់ទងទៅអ្នក អ្នកបញ្ជាក់ខ្ញុំដដែលបីដង ចុងក្រោយ គ្រាន់តែដឹងថាអ្នកជំងឺជាមនុស្សចាស់ប្រើ (បសស)ស្រាប់តែអ្នកនិយាយថាឡានរវល់។

តើរវល់ពិតឬយ៉ាងណា? ចុះអ្នកធ្វើការកាន់ខាងនឹង មិចមិនដឹងថាឡានរវល់? គ្រាន់តែចាំឡានអ្នក ទម្រាំតែអ្នកប្រាប់ថារវល់អ្នកសួរខ្ញុំពីអ្នកជំងឺគ្មានសល់។ បើរវល់ប្រាប់ពីដំបូងមក ចាំបាច់ទទួលធ្វើអី៕ បើអ្នកជំងឺល្មមល្មមប្រហែលជាដាច់ខ្យល់បាត់ហើយ។ អស់ជំនឿនិងចរិកមនុស្សមួយចំនួយដែលទៅបម្រើការងារសុខាភិបាលរដ្ឋ ដើម្បីតែលុយមួយមុខ??? ។ នេះបើយោងទៅតាមការលើកឡើងរបស់គណនីហ្វេសប៊ុក Pos Kay SK ៕