ភ្នំពេញ៖ ពិតជាក្តុកក្តួលខ្លាំងណាស់ និងជារឿងរន្ធត់បំផុត ពេលបានលឺដំណឹងថាកូនស្រីរបស់ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍បែ ក ក្បា លស្ល ាប់ នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី នៅចំណុចមុខផ្សារងិនអាន ហៅផ្សារទំនប់ ស្ថិតតាមបណ្តោយ ផ្លូវ លេខ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនបង្កមានឈ្មោះថា ឆេង វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបេីកអុិចស្កាវ៉ាទ័រ ស្នាក់នៅភូមិ ទូលចាន់ឃុំសំរោង ស្រុកសំរោងខេត្តតាកែវ បេីកអុិចស្កាវ៉ាទ័រម៉ាក់ ហីយ៉ាន់ដាយ ពណ៌លឿង ពុំមានស្លាក់លខ។

ចំណែកនារីរងគ្រោះ មានឈ្មោះថា សុិន សុនវត្តី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកធនាគារMB bankស្នាក់នៅផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ភ្នំពេញ ជិះម៉ូតូម៉ាក់ឃ្លីកពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1AF 6599។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ អ៉ិចស្កាវ៉ាទ័រនិងម៉ូតូ ធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង លុះដល់មកចំណុចកើតហេតុ ស្រ្តីរងគ្រោះជិះម៉ូតូខាងលើម្នាក់ឯងឡើង ចិញ្ចើមផ្លូវដោយ មានទឹកសើមៗពេលព្រឹក ក៏រអិលដួលចូលក្រោមកង់ មុខអុិចស្កាវ៉ាទ័រកិ នបណ្ដាល អោយបែ ក ក្បាល ស្លា ប់ភ្លាមៗតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចបាននាំយកអុិចស្កាវ៉ាទ័រ និងម៉ូតូ យកទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដើម្បីចាត់ការតាមនីតិវិធី ហើយសមត្ថកិច្ចប្រគល់ស ពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕



