កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sovan Tola គាត់បានបង្ហោះសារ យ៉ាងរំភើប ពីការតស៊ូ និងការសេចក្តីស្រលាញ់ ចំពោះមនុស្សម្នាក់ដែលគាត់ស្រលាញ់ ព្រមកាន់ដៃគ្នា តស៊ូជាមួយគ្នា តាំងពីបាតដៃទទេ រហូតមានផ្ទះមានឡាន មានជីវភាពប្រសើរឡើង។

ម្ចាស់គណនីហ្វេសប៊ុករូបនេះបានបង្ហោះសារថា "ថ្ងៃនេះចង់រៀបរាប់បន្តិចចុះ :ពួកយេីងស្រលាញ់គ្នារយៈពេលជិត 3ឆ្នាំហេីយខ្វះតែប៉ុន្មានថ្ងៃទៀតទេ ចាប់ផ្តេីមពីបាតដៃទទេជាមួយគ្នាទាំងត្រដាបត្រដួស ខ្ញុំចាំច្បាស់ណាស់ថ្ងៃមួយនោះ ជិះម៉ូតូ២នាក់មានលុយក្នុងខ្លួនតែ 10000រៀលទេជិះបណ្តេីរគិតគ្នាបណ្តេីរថាត្រូវហូបអី ហេីយតេីថ្ងៃមុខទៀតទៅជាយ៉ាងណា ដោយសារតែការលំបាកនោះហេីយ ទេីបធ្វេីអោយពួកខ្ញុំខិតខំមកដល់ថ្ងៃនេះ គាត់លក់Online ដំបូងបានតិចតួចៗហេីយអ្វីដែលសំខាន់ គ្មានអ្នកដឹកខ្ញុំធ្វេីការផងឆ្លៀតដឹកផងតស៊ូណាស់ ទំរាំមកដល់សព្វថ្ងៃ ប៉ុន្តែរាល់ថ្ងៃក៏មិនទាន់មានអីណាស់ណាដែរគ្រាន់តែពួកយើងប្រសើរជាងមុនច្រេីន
» ហេីយបេីសួរថាតេីពួកខ្ញុំស្រលាញ់គ្នាដែលឈ្លោះគ្នាទេ
ចម្លេីយ :ស្រលាញ់គ្នាយ៉ាងណាក៏គង់តែឈ្លោះគ្នាដែរ ពិបាកកាន់តែខ្លាំងឈ្លោះគ្នាក៏កាន់តែខ្លាំងដែរ ការពិបាកវាធ្វេីអោយអារម្មណ៍យេីងម៉ួរម៉ៅធ្វេីអ្វីក៏មិនត្រូវចិត្ត បេីនិយាយរឿងឈ្លោះគ្នាវិញ ឈ្លោះផ្អេីលអស់អាណាព្យាបាលទាំងសងខាង តែអ្វីដែលសំខាន់មនុស្សស្រលាញ់គ្នាតាំងពីកំសត់កម្រជាមួយគ្នា ឈ្លោះគ្នាយ៉ាងណាក៏មិនបែកគ្នាដែរ លុះត្រាតែលួចក្បត់មានមនុស្សទី៣ អានឹងបែកគ្នាលឿនណាស់ ក៏ប៉ុន្តែពួកខ្ញុំឈ្លោះគ្នាយ៉ាងណា ក៏មិនដែលចេះហែកហួរផុសតាមFacebookដែរ ព្រោះមនុស្សច្រេីនណាស់ចាំច្រណែនយេីង ចាំសេីចចម្អកយេីង ចាំមេីលតែយេីងលិចលង់ទេ អានឹងពួកវាសប្បាយចិត្តហេីយ។

*ការតបស្នងជាមួយមនុស្សប្រភេទនឹងងាយស្រួលណាស់ ពួកវាឈឺចាប់ ម៉ួរម៉ៅក្តៅក្តិត នៅមិនសុខទេពេលឃេីញយេីងមានក្តីសុខ ចឹងហេីយ ការជោគជ័យរបស់យេីងគឺការសងសឹកដ៏ល្អបំផុត មួយវិញទៀតបើចង់ស្រលាញ់គ្នាបានយូរត្រូវមានមួយខ្លាំងមួយខ្សោយតែសម្រាប់ខ្ញុំខ្សោយសម្រាប់គាត់ជានិច្ចព្រោះមិនចង់ឃើញទឹកភ្នែកគាត់ទេបើនូវតែមានៈខ្លាំងរៀងខ្លួនគឺមិនយូរទេ។

ថ្ងៃមួយបេីសិនជាអ្នកជួបមនុស្សម្នាក់ដែលមិនខ្វល់ពីអតីតកាលរបស់អ្នក និង ព្រមទទួលយកបច្ចុប្បន្នកាល មិនខ្វល់ថាអ្នកមាន ឫ ក្រហេីយចាប់ផ្តេីមសាងអនាគតជាមួយគ្នាដូច្នោះហេីយសូមអ្នកថែរក្សារក្តីស្រលាញ់នោះអោយបានល្អ ខ្ញុំហ៊ាននិយាយថាមនុស្សបែបនឹងអ្នកមិនងាយនឹងជួបទេ Davy Mey "។













ប្រភព៖ Sovan Tola