ភ្នំពេញ៖ កាលពីវេលាម៉ោង០៨ និង០០នាទី យប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងបរិវេនកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ មានបុរសម្នាក់ ជាអ្នកបើកបររថយន្តម៉ែ កសឺ ដេស ខឹងបុរសម្នាក់ទៀត ស្រវឹងស្រាបើករថយន្តម៉ាក កូរ៉ូឡាន បុ ក រថយ ន្តថៅកែខ្លួន បណ្តាលឲ្យខូ ចខា ត និងមិនព្រមឈប់នៅកន្លែងកើតហេតុ ក៏ដេ ញ តា មទា ន់ដ ក កាំ. ភ្លើ .ង បា .ញ់ក .ង់រថយន្ត បង្កផ្ ទុះក ង់ និងភ្ញាក់ផ្អើល ដល់កម្លាំងនគរបាល ចុះឃាត់ភ្លាមៗ។

បុរសអ្នកបើកបករថយន្ត ម៉ែកសឺដេស ឈ្មោះ ឡុង ឡងឌី អាយុ ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចបានប្រាប់ថា ម្ចាស់រថយន្តកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២AS-៦៤២១ បើកបរដោយស្ថានភាពស្រវឹង ក្នុងទិសដៅស្របទិសគ្នា បើកបុករថយន្តម៉ែកសឺដេស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AY-០០០៩ បណ្តាលឲ្យខូចខាត ផ្នែកខាងក្រោយ ហើយមិនដឹងមូលហេតុអ្វី បានជាបុរសបើកបររថយន្តសឺដេស ដ.កកាំ. ភ្លើ ងខ្លី. បា. ញ់បំ.បែ កក .ង់តែភ្លាមៗ។ នគរបាលផ្នែកវាស់វែង បន្ដទៀតថា កម្លាំងនគរបាល បានឃាត់បុរសយោធា ដ .កអា. វុ ធបា.ញ់ ចំណែករថយន្តទាំង២គ្រឿង ធ្វើការវាស់វែងយករក្សាទុក នៅអធិការដ្ឋានខណ្ឌចំការមន ប្រគល់ឲ្យខាងកម្លាំងកងរាជអាវុធក្រុងភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ រឿងផ្ទុះអា.វុធ តាមផ្លូវសាធារណៈ៕


