នៅថ្ងៃទី០១ មីនា ឆ្នាំ២០២០នេះ នៅលើបណ្តាញសង្គមរបស់លោក ឃឹម ហ្វីណង់ ចៅហ្វាយស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលតែងតែធ្វើឲ្យពុកម៉ែបងប្អូន បានឃើញពីស្នាដៃថ្មីៗរបស់លោក ដោយរូបលោក មានគំនិតល្អ នៅក្នុងការសាងឲ្យភូមិ ឃុំ របស់លោក រស់នៅយ៉ាងមានសេចក្តីសុខ និង ធ្វើឲ្យពួកគាត់ រស់នៅយ៉ាងសុខសាន្ត ជាមួយនឹង ការច្នៃប្រឌិត គំនិតថ្មីៗ។

ដោយឡែកនៅមុនលោកបានបង្ហោះសារយ៉ាងខ្លីនៅលើបណ្តាញសង្គមរបស់ខ្លួនថា "ក្តីស្រលាញ់ដែលឥតលក្ខខណ្ឌ
មនុស្សស្រលាញ់សត្វគឺជាជំពូកមនុស្សមួយប្រភេទដែលមានសេចក្តីស្រលាញ់ដែលបរិសុទ្ធបំផុត ព្រោះវាជាសេចក្តីស្រលាញ់ដែលផុសចេញពីចិត្ត និងមិនរំពឹងការតបស្នងអ្វីទាំងអស់។

រូបភាពមួយសន្លឹក ដែលថតបានដោយចៃដន្យ ដោយមិនដឹងខ្លួន និងស្ថិតនៅក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមកពី”ភូមិដែលក្រីក្របំផុត”នៅក្នុងស្រុកបន្ទាយស្រី បានបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅមួយនេះ។

ក្មេងតូចម្នាក់នេះមិនមានអ្វីច្រើននៅក្នុងខ្លួននោះទេ តែគាត់មានសេចក្តីស្រលាញ់មួយដែលមិនអាចកាត់ថ្លៃបាន។ វាជាសេចក្តីស្រលាញ់ដែលពោរពេញទៅដោយសេចក្តីសុខ មិនទាមទារការចំណាយ មិនរើសទីកន្លែង និងអាចកើតមានឡើងគ្រប់ពេលវេលា។

គាត់នៅតូចតែមានបេះដូងធំ ខ្វះខាតទ្រព្យធនតែសម្បូរដោយសេចក្តីស្រលាញ់ «ស្រលាញ់ដោយឥតលក្ខខណ្ឌ»។ ❤️"។


ប្រភព៖ ឃឹម ហ្វីណង់