ក្រសួងព័ត៏មាន ស្នេី​សមត្ថកិច្ចបង្ក្រាប​ ហ្វេសប៊ុក​ ៧​ ដែល​បំពុលសង្គម​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​...
-

ភ្នំពេញ៖ ក្រសួងព័ត៏មាន អគ្គនាយកដ្ឋានព័ត៏មាន និងសោតទស្សន៍ សូមជូនសេចក្តីប្រកាសព័ត៏មាន ស្តីពីការផ្សព្វផ្សាយព័ត៏មានមិនពិតមានតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយអំពី ការឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី (Covid-19) ។

អគ្គនាយកដ្ឋានព័ត៏មាន និងសោតទស្សន៍នៃក្រសួងព័ត៏មាន សូមជម្រាបជូនសាធារណជនជ្រាបថា ថ្មីៗនេះ មានការផ្សាយព័ត៏មានមិនពិត តាមរយៈគណនី/ទំព័រប៊ុក (Account/ Facebook Page) ដោយមិនបានធ្វើការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ ជាមួយស្ថានប័នមានសមត្ថកិច្ចពាក់ព័ន្ធ ថាមានជនបរទេសឆ្លងជំងឺផ្លូវដង្ហើម កូរ៉ូណាថ្មី Covid -19 បណ្តាលឲ្យស្លា ប់។

អគ្គនាយកដ្ឋានព័ត៏មាន និងសោតទស្សន៍ សូមជម្រាបជូនថា ការផ្សាយព័ត៏មានខាងលើជាព័ត៏មានមិនពិតឡើយ សូមសាធារណជនកុំមានការភាន់ច្រឡំ និងសូមបញ្ឈប់ការចែករំលែកបន្ត (Share) រាល់ព័ត៏មានមិនពិតទាំងនេះ ព្រោះអាចនឹងប្រឈមចំពោះមុខច្បាប់។

ទន្ទឹមនេះអគ្គនាយកដ្ឋានព័ត៏មាន និងសោតទស្សន៍សូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ដំដាប់ថ្នាក់ ចាត់វិធានការបន្ទាន់ចំពោះម្ចាស់គណនី/ទំព័រហ្វេសប៊ុក (Account/ Facebook Page) ដែលផ្សាយព័ត៏មានមិនពិតទាំងនេះ។