លោកឧកញ៉ា ទៀ វិចិត្រ ៖ ការព្រមអភ័យ គឺជាការពន្លត់ភ្លើងនៅក្នុងចិត្តយើង ចំណែកនរណាដឹងខុស រឺមិនដឹងនោះ ក៏បណ្តោយឲ្យទៅតាមបុណ្យយើង កម្មគេ...មានវិដេអូ
-

បងប្អូនមហាជន ប្រាកដជាបានស្គាល់វត្តមានលោកឧកញ៉ាចិត្តធម៏ ទៀ​ វិចិត្រ រួចមកហើយ ដោយរូបលោកបានជួយដល់សង្គមជាច្រើន ជាពិសេសគឺការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ទីទាល់ក្រ នៅតាមបណ្តាខេត្ត ក្រុង គឺរូបលោកមិនដែលមើលរំលងនោះទេ ។ ម្យ៉ាងវិញទៀត លោក ឧកញ៉ា ក៏ជាបុគ្គលម្នាក់ ដែលចូលចិត្តសត្វព្រៃ និងអភិរក្សសត្វព្រៃផងដែរ។

ដោយឡែកបើយើងងាកមកមើលពីវិដេអូថ្មីរបស់លោក ពិតជារំភើបយ៉ាងខ្លាំង បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋយើង បានចូលរួមអភិរក្សសត្វព្រៃ ។ នៅថ្ងៃនេះ បងស្រីម្នាក់គាត់បានជូនសត្វមួយក្បាល ដល់លោក ទៀ វិចិត្រ ដើម្បីឲ្យរូបលោក យកទៅមើលថែ និងឲ្យសត្វមួយក្បាលនេះរស់នៅតាមរបៀបរបស់វា ។

ក្រោយពីទទួលបានសត្វមួយក្បាលនេះហើយ លោកឧកញ៉ា បានសន្យាចំពោះបងស្រីវិញថា លោកនិងមើលថែសត្វមួយនេះឲ្យបានល្អ ។ យ៉ាងណាមិញ លោកក៏បានបង្ហោះសារយ៉ាងខ្លីភ្ជាប់ជាមួយវិដេអូរបស់លោកផងដែរថា "ការព្រមអភ័យ គឺជាការពន្លត់ភ្លើងនៅក្នុងចិត្តយើង ចំណែកនរណាដឹងខុស រឺមិនដឹងនោះ ក៏បណ្តោយឲ្យទៅតាមបុណ្យយើង កម្មគេ...៚ទៀ វិចិត្រ"។

មានវិដេអូ៖


ប្រភព៖ ទៀ វិចិត្រ TEA VICHET