សូមចូលរួមរំលែកទុក្ខ ! បងស្រីបង្កើតរបស់លោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានទទួលមរណភាពហើយ
ហ្វេសប៊ុក ៖ ប្រិយមិត្តជាទីមេត្រី នៅមុននេះបន្តិចលោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះសារដ៏គ្រៀមក្រំនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា « បងស្រីបង្កេីតរបស់ខ្ញុំលោកស្រីម៉ុង វួចសុខជន្មាយុ៦៩ឆ្នាំបានទទួលមរណភាពកាលពីវេលាម៉ោង១០យប់ថ្ងៃអាទិត្យ ទី០១ ខែមិនា ឆ្នាំ២០២០ដោយជម្ងឺបះដូងនៅមន្ទីរពេទ្យកាល់ម៉ែត្រ សូមបញ្ជាក់ថាខ្ញុំមានបងប្អូន១២នាក់ ស្លា ប់ក្នុងរបបខ្មែរក្រហមអស់៧នាក់ នៅសល់៥នាក់ពេលបាត់បង់បងបងស្រីបង្អស់ម្នាក់ទៀតហេីយ ប្អូនសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិលេីលោក ជួយអោយដល់ដួងវិញ្ញាណបងស្រីទៅកេីតនៅឋានសុគតិភពកុំបីអខានឡេីយ ។ » ៕






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។