អាសូរ ណាស់បងប្អូនអើយ ! ក្នុងនាមជាស្ត្រីដូចគ្នា បងស្រី ទ្រីដាណា តឹងទ្រូងណាស់ មួយគ្រួសារភ្លេីងឆេះ​ទាំងអស់ ស្លា ប់ កូន២ នាក់ ប្តីកុំពុងសង្គ្រោះបន្ទាន់ (មានវិដេអូ)
-

ព្រៃវែង ៖ ដូចដែរប្រិយមិត្តជាទីមេត្រីបានជ្រាបហើយថានៅកាលពីម្សិលមិញនេះមានហេតុការណ៏ អគ្គិ ភ័ យ មួយ បានឆា ប ឆេះ តូបផ្សាររបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅត្រង់ចំណុចផ្សារក​ អណ្ដេីក​ ស្រុកកំពង់ត្របែក​ ខេត្តព្រវែង ដោយបណ្ដាលធ្វើឲ្យមានការខូតខាតទ្រព្យសម្បត្ដិ រួមទាំង បាត់ បង់ អាយុ ជីវិត ថែមទៀតផង ។​ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទីទី០២ ខែមីនា ឆ្នាំ២០២០ ។

យ៉ាងណាមិញនៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុកផេករបស់បងស្រី ទ្រី ដាណា បានធ្វើការបង្ហោះឲ្យដឹងយ៉ាងដូច្នេះថា ៖ នាងខ្ញុំមិនដឹងនិយាយយ៉ាងម៉េចទេ​ មេីលវីដេអូនេះហេីយគិតខ្លួនឯងបន្តិចទៅ??ខ្ញុំតឹងទ្រូងណាស់??មួយគ្រួសារភ្លេីងឆេះ​ទាំងអស់ បាត់បង់កូនជាទីស្រលាញ់ទាំង២នាក់ ប្តីគាត់លឺថាត្រូវធ្ងន់ណាស់ មិនដឹងយ៉ាងណាទេ?? ។

បន្ថែមពីលើនេះដែរបងស្រី ទ្រី ដាណា បានជូនជាថវិកាមួយចំនួនទៅដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែរត្រូវភ្លើងឆេះផ្ទះនិងឆេះខ្លួនប្រាណមិនត្រឹមតែប៉ុណ្ណោះទេ បងស្រី ទ្រី ដាណា និងស្វាមីរបស់គាត់បានលើកទឹកចិត្តទៅដល់ជនរងគ្រោះដែលកំពុងតែសម្រាកព្យាបាលរបួសនៅក្នុងបន្ទីពេទ្យឲ្យតស៊ូរឡើង កុំបាក់ទឹកចិត្តកុំអស់សង្ឃឹមអី ព្រោះមានបងស្រី និងមហាជនជាច្រើនរងចាំផ្តល់កម្លាំងចិត្តជានិច្ច ៕ 

សូមទស្សនាសកម្មភាពចុះទៅជួបផ្ទាល់របស់បងស្រី ទ្រី ដាណា ជាមួយជនរងគ្រោះខាងក្រោម៖