ជួយគាំទ្រស្នាដៃកូនខ្មែរផង...គូ ស្វាមី ភរិយា ដែលគ្រោងនឹងរៀបអាពាហ៍ពិពាហ៍ ជួយទិញអង្រុតតូចៗ ឧបករណ៍នេសាទតូចៗ ធ្វើដោយដៃ ពីលោកតាលោកយាយ ដើម្បីវត្ថុអនុស្សាវរីយ៍ពេលទទួលភ្ញៀវ...
-

ដូចដែលបងប្អូនបានជ្រាបហើយថា នៅរដូវកាលនេះ មានបងប្អូនជាច្រើន កំពុងតែមានភាពសប្បាយរីករាយ ពេលបានបងប្អូន ឬ មិត្តភក្តិ បានចូលរោងជ័យ សាងគ្រួសារមួយយ៉ាងមានសុភមង្គល ជាមួយមនុស្សដែលខ្លួនស្រលាញ់។

ដោយឡែកបើសិនបងប្អូនចង់បានរបស់ជាកាដូរសម្រាប់ទទួលភ្ញៀវ បងប្អូនអាចជ្រើសរើស វត្ថុអនុស្សាវីយ៍ ឧបករណ៍នេសាទតូច ធំ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ដារ៉ា វ៉ារីកា បានបង្ហោះសារថា "គូស្វាមីភរិយាគ្រោងនឹងរៀបអាពាហ៍ពិពាហ៍ ជួយទិញអង្រុតតូចៗ ឧបករណ៍នេសាទតូចៗ ធ្វើដោយដៃ ពីលោកតាលោកយាយ ដើម្បីដាក់ជាវត្ថុអនុស្សាវរីយ៍ពេលទទួលភ្ញៀវការ អាចដាក់កម្ម៉ងបានជួយគ្នាគ្រាំទ្រស្នាដៃខ្មែរ0888181640"។

អាស្រ័យហេតុនេះ បើបងប្អូនត្រូវការ ជាវ នៅក្នុងថ្ងៃមង្គលការ សូមទំនាក់ទំនង តាមទូរស័ព្ទខាងលើបាន ដើម្បីលើកស្ទួយ ស្នាដៃកូនខ្មែរយើង៕

ប្រភព៖ ដារ៉ា វ៉ារីកា