សៀមរាប៖ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង០៨នឹង៣០នាទីព្រឹក មានករណីសិស្សសាលាដួលសន្ល ប់ នៅអនុវិទ្យាលយ័ភូមិរហាល ស្ថិតក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ចំនួន០៥នាក់ ស្រី០៤នាក់។

សមត្ថកិច្ចបានឲ្យដឹងថាទី១-ឈ្មោះ សិ ធីតា ភេទស្រី អាយុ ១៤ឆ្នាំ ភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប (ថ្នាក់ទី៨(B), ទី២-ឈ្មោះ ព្រិក សុគង់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ថ្នាក់ទី០៩(A) ធូស្បើយគ្រាន់, ទី៣-ឈ្មោះ ដឿម សៃមុំ ភេទស្រី អាយុ១៣ឆ្នាំ នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ថ្នាក់ទី០៧(B), ទី៤-ឈ្មោះ ដឿម សៃនាង ភេទស្រី អាយុ១៣ឆ្នាំ នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប រៀននៅថ្នាក់ទី ០៨(A), ទី៥-ឈ្មោះ ក្លាយ ស្រីមុំ ភេទស្រី អាយុ១៦ឆ្នាំ រៀននៅថ្នាក់ទី៩(B) ទីលំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប (កំពុងសំរាកនៅមន្ទីរពេទ្យមណ្ឌលស្រុកស្វាយលើ)។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំងអស់ទៅសង្គ្រោះ និងព្យាបាលនៅមណ្ឌលសុខភាពស្រុកស្វាយលើ និងកំពុងស្រាវជ្រាវរកមូលហេតុនៃការដួលសន្ល ប់ ៕


ប្រភព៖ cambodiapolice