ព្រោះតែស្រឡាញ់ បរិស្ថាន អ្នករត់កង់បីឥណ្ឌាម្នាក់ដើរប្រមូលគំរបដបមកច្នៃជាអក្សរនិងទង់ជាតិខ្មែរនៅលើកង់បីរបស់គាត់
-

ភ្នំពេញ ៖ សួរស្តីប្រិយមិត្តជាទីមេត្រី ដូចដែលលោកអ្នកបានជ្រាបហើយថានៅកាលពីមួយរយៈមុនមានបុរសម្នាក់ដែលជាអ្នកបើកកង់បីឥណ្ឌា បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលម្តងរួចមកហើយតាមរយៈការយកក្រវិលកំប៉ុនភេសជ្ជៈផ្សេង មកច្នៃជាជាអាវមួយបានយ៉ាងស្រស់ស្អាតដែលមិនធ្លាប់មានពីមុនមក ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះបុរសម្នាក់នេះគាត់បាននាំយកការភ្ញាក់ផ្អើល​មកម្តងទៀតតាមរយៈការបំលែងគម្រប ដបប្លាស្ទិកដែលគេយកទៅបោះចោល ទៅជារូបភាពទង់ជាតិនិង អក្សរខ្មែរនៅលើកង់បីឥណ្ឌារបស់គាត់តែម្តង ដែលមើលទៅម្តងនេះ ពិតជាមានភាពប្លែកភ្នែកខ្លាំងមែនទែន ។

ហើយអ្វីដែលកាន់តែពិសេសនោះគឺ បងប្រុសម្នាក់នេះ គាត់ស្រលាញ់បរិស្ថានណាស់ដោយតែងតែរើសសម្បកកំប៉ុង តាមដងផ្លូវ ព្រោះគាត់ថា មិនចង់ឲ្យទីក្រុងយើង បាត់សោភ័ណ្ឌភាពទេ ៕