ជនជាតិជប៉ុនម្នាក់ត្រូវបានវៀតណាមរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា ត្រូវបានគេដឹងថាដំបូងឡើយធ្វើដំណើរចេញពីព្រលានយន្តហោះខេត្តសៀបរាប ដែលជាការផ្ទេរជើងហោះពីសៀមរាប តាមជើងហោះហើរវៀតណាមនៅទីក្រុងហូជីមិញ ។

យោងទៅតាមការចុះផ្សាយសារព័ត៌មាន VN Express របស់វៀតណាមបានឱ្យដឹងថា ជើងហោះហើរលេខ VN៨១៤របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមពីសៀមរាបទៅទីក្រុងហូជីមិញ នៅថ្ងៃទី៣ ខែមីនា មានអ្នកដំណើរចំនួន៦៧នាក់ និងសមាជិកអាកាសយានិក ៦ នាក់ទៀត។ ក្នុងចំណោមអ្នកដំណើរទាំងអស់ ជនជាតិជប៉ុនម្នាក់អង្គុយនៅលើកៅអីលេខ ៣៣ D បន្ទាប់មកផ្ទេរតាមជើងហោះហើរ VN ៣៤០ ទៅណាហ្គូយ៉ា ប្រទេសជប៉ុន អ្នកដំណើររូបនេះត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុសកូវីដ-១៩ ។

យ៉ាងណាមិញនៅមុននេះបន្តិចគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា« សម្រែកខ្មែរក្រោក » បានធ្វើការផុសយ៉ាងដូច្នេះថា « អភិបាលខេត្តសៀមរាបថា ភាគីកុងស៊ុលជប៉ុនប្រចាំខេត្ត បានបញ្ជាក់ថាមុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19 នោះឡើយ ហើយរដ្ឋបាលខេត្តសៀមរាម ថាជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-19 នៅឡើយ។

ការបញ្ជាក់បែបនេះក្រោយពីសារព័ត៌មានវៀតណាមផ្សាយថារកឃើញ អ្នកដំណើរជនជាតិជប៉ុនម្នាក់មានផ្ទុកវីរុសកូរ៉ណា (COVID-19) ដែលបានធ្វើដំណើរតាមជើងយន្តហោះ ពីខេត្តសៀមរាបប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម ។ នេះបើយោងទៅតាមការផុសរបស់ “សម្រែកខ្មែរក្រោក »៕