ម្ចាស់ហាងពេជ្រ ទ្រី​ ដាណា ថា បេីចង់ជោគជ័យ កុំជាន់ពន្លិចអ្នកដទៃដេីម្បីភាពជោគជ័យខ្លួនឯង...
-

មនុស្សម្នាក់ៗនៅលើលោកយើងនេះ មានជីវិតផ្សេងៗគ្នា ហើយការឈានជើងចាប់យកអនាគតក៏មានលក្ខណៈផ្សេងៗគ្នាផងដែរ មានអ្នកខ្លះប្រឹងពីបាតដៃទទេ រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ហើយមានអ្នកខ្លះទៀត រកតែអង្ករច្រកឆ្នាំងក៏មិនបានផង នេះហើយគឺជាជីវិត។

បើនិយាយពីមនុស្សម្នាក់ដែលរឹងមាំ មានពុះពារ គ្រប់ឧបសគ្គ ពីបាតដៃទទេ រហូតបានក្លាយខ្លួនជាអ្នកមាន និងមានមុខមាត់នៅក្នុងសង្គម រហូតមានមនុស្សរាប់ម៉ឺន រាប់សែន អ្នកបានស្គាល់នោះ គឺអ្នកនាង ទ្រី ដាណា ម្ចាស់ហាងពេជ្រ និងមាស និងជាម្ចាស់ផលិតផលដ៏ល្បីឈ្មោះ ទូទាំងប្រទេស គឺ N.N.P ដែលរាល់ថ្ងៃនេះ កំពុងតែចរាចរពេញផ្ទៃប្រទេស។

ដោយឡែកអ្នកនាងក៏តែងតែជួយដល់ជនទីទាល់ក្រ ដែលមានឧបសគ្គ នៅក្នុងជីវិត រហូតដល់អ្នកគ្រប់គ្នា គាំទ្រ និងជឿជាក់អ្នកនាង ជាខ្លាំង ។ យ៉ាងណាមិញ នៅមុននេះបន្តិច អ្នកនាងក៏បានបង្ហោះសារយ៉ាងខ្លីថា "បេីចង់ជោគជ័យ កុំជាន់ពន្លិចអ្នកដទៃដេីម្បីភាពជោគជ័យខ្លួនឯង"។

ប្រភព៖ ទ្រី ដាណា Dana Try