ច្បាស់១០០% ហើយ ! ជនជាតិជប៉ុន ដែរបានធ្វើដំណើរពីសៀមរាបទៅហូជីមីញ ពិតជាឆ្លងកូរ៉ូណាវីរុសប្រាកដមែន
-

លោក អ៊ឹង រចនា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេសជប៉ុន បានផ្ញើលិខិត​មក​រដ្ឋមន្រ្តី​ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២០នេះ បញ្ជាក់ពីករណី​បុរស​ជនជាតិជប៉ុនម្នាក់​ដែលមានផ្ទុកវីរុស​ COVID-19។

លោកបានឲ្យដឹងថា បុរសនេះ បាន​ធ្វើដំណើរ​ទៅ​កម្ពុជានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ឆ្លងកាត់​វៀតណាម ហើយ​បាន​ធ្វើដំណើរ​ទៅហ្វីលីពីន​នៅថ្ងៃទី២១ ខែកុម្ភៈ។ គាត់​បញ្ជាក់​ថា មិន​សូវស្រួលខ្លួន​នៅថ្ងៃទី២១ ខែកុម្ភៈ (យោងព័ត៌មាន Nagoya TV និង TBS TV ជាភាសាជប៉ុន)។ គាត់​ត្រឡប់​មកកម្ពុជា​វិញ​នៅថ្ងៃទី២៨ ខែកុម្ភៈ ហើយ​នៅថ្ងៃទី៣ ខែមីនា បាន​ទៅពេទ្យ (នៅស្រុកខ្មែរ​មិនបញ្ជាក់ឈ្មោះ) (ព័ត៌មាន​ពីមន្រ្តី​ការបរទេស​ជប៉ុន)។ ពាក់ព័ន្ធ​នឹង​ការទៅពេទ្យនេះ Nagoya TV បាន​បញ្ជាក់​ថា គាត់មាន​អាការៈពិបាកដកដង្ហើម។

យ៉ាងណាមិញនៅក្នុងអម្លុងពេលស្នាក់នៅកម្ពុជាបុរសជនជាតិជប៉ុន អាយុជាង ៤០ឆ្នាំ រូបនោះក៍បានទៅពិនិត្រជំងឺនៅមន្ទីរពេទ្យនៅស្រុកខ្មែរដែរ តែមិនបានបង្ហាញឈ្មោះមន្ទីរពេទ្យនោះទេ។

គួរបញ្ចាក់ផងដែរថា មនុស្ស ៥១នាក់ រួមទាំងបុគ្គលិក​បម្រើ​លើ​យន្តហោះ ដែល​ធ្វើដំណើរ​មកពីសៀមរាប​ជាមួយបុរស​នេះ ត្រូវបាន​ដាក់​ឱ្យ​ស្ថិតដោយឡែក នៅទីក្រុង​ហូជីមិញ៕