ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ មានបងប្អូនជាច្រើន បានធ្វើការ តវ៉ា នៅមុខផ្ទះរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលនៅក្នុងនោះ បងប្អូនប្រជាពលរដ្ឋយើងជាច្រើនគ្រួសារ បានលើកយក៤ចំណុច មកធ្វើការតវ៉ា និងសូមឲ្យលោក ធ្វើការដោះសា្រយជូនប្រជាពលរដ្ឋ ផង ។ ចំណុចទាំង៤ដែលបងប្អូនបានលើកឡើងរួមមាន ទី១. ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវសាធារណៈ ទី២ . ឈប់ ធ្វើរោងឈើបិតផ្លូវ ទី៣ .ឈប់ ចតរថយន្ត បិតផ្លូវ គ្មានសណ្តាប់ធ្នាប់ និងទី៤.ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដែកពួនមិនបាន ចំពោះហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវលំក្រុម៣ភូមិច្រេស សង្កាត់គោកឃ្លាង ខ ណ្ឌសែនសុខ។

ដោយឡែកបើយោងតាមគណនីហ្វេសប៊ុក របស់លោក វិល្លាម វិញ បានបង្ហោះសារពាក់ព័ន្ធនឹងករណីរបស់លោក ព្រាប សុវត្ថិ ថា "ថ្ងៃនេះខ្ញុំភ្ញាក់ផ្អេីលយ៉ាងខ្លាំងក្រោយ ទទួលព័ត៌មានថាពលរដ្ឋមួយចំនួនតវ៉ាចំពោះលោក ព្រាប សុវត្តិ ដែលធ្វេីរោងឈេីបិទផ្លូវសាធារណៈ ហេីយពលរដ្ឋអះអាងថាលោក ព្រាប សុវត្តិ ក៏ធ្វេីរបងបំពានផ្លូវសាធារណៈ ជាពិសេសការចតឡានបិទផ្លូវ ឬសម្លេងរោទិ៍របស់ឡានជាដេីម ដែលបង្ករការរំខានដល់ពួកគាត់ ។

បេីពិនិត្យលេីរូបភាព ពិតជាមានការធ្វេីឈេីលេីផ្លូវសាធារណៈមែន ឬអាចនិយាយថា បិទផ្លូវដោយប្រយោល តែចំពោះការធ្វេីរបងបំពានលុះត្រាអាជ្ញាធរជាអ្នកពិនិត្យទេីបដឹង ដោយមិននិយាយរឿងផ្សេងទេ។

ពិតណាស់ ខ្ញុំផ្ទាល់ក៏ជាអ្នកចូលចិត្តបទចម្រៀងខ្លះៗរបស់កំពូលតារារូបនេះ តែចំពោះការបំពានទ្រព្យសម្បត្តិសាធារណៈ គឺជាទោស ដែលបានបញ្ញតិដោយក្រមព្រហ្មទណ្ឌ ។ ហេីយច្បាប់ដាក់ទោសមិនស្គាល់តារា មិនស្គាល់លោកខែនោះទេ។

ឯការតវ៉ារបស់ពលរដ្ឋជារឿងមួយផ្នែក តែប្រសិនជាបិទផ្លូវសាធារណៈមែន អាជ្ញាធរគួរមានវិធានការដោះស្រាយបេីជាកំហុសអចេតនា រេីឈេីចេញទៅសម្រួលគ្នាទៅ ហេីយពលរដ្ឋសំណូមពរអីខ្លះដោះស្រាយទៅ វាគ្មានបញ្ហាអីធំដុំផង ដេីម្បីរក្សាតម្លៃថ្លៃថ្នូរ ជាពិសេសសម្ដេចតេជោអំពាវនាវហេីយ ថាអោយសីល្បករ សីល្បការនី ធ្វេីជាគំរូដល់សង្គម។

តែកំពូលតារាចម្រៀងក៏ដោយ ពលរដ្ឋក៏ដោយ សិទ្ធស្មេីគ្នាចំពោះមុខច្បាប់ ការតវ៉ារបស់ពលរដ្ឋ ក្នុងទ្រង់ទ្រាយតូចនេះចាត់ទុកថាជាការប្រេីសិទ្ធសេរីភាពបញ្ចេញមតិ ដែលការពារដោយច្បាប់ ។

បេីនិយាយន័យសង្គមទូទៅ បេីយេីងមិនប៉ះពាល់គេ គេមិនមកបង្ករបញ្ហាអ្វីនោះដែរ ។




ប្រភព៖ William Guang