ចំនួនករណីឆ្លងវីរ៉ុសCovid-19 កំពុងកើនឡើងស្ថាប័ននានានិងប្រទេសជាច្រើនកំពុងជំរុញឱ្យចាត់នូវវិធានការបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ទោះយ៉ាងណាប្រទេសឥណ្ឌូនេស៊ីបានសម្រេចចិត្តយកបញ្ហាទាំងនោះដោយធ្វើការសម្រេចចិត្តដោយផ្ទាល់របស់ពួកគេដើម្បីដោះស្រាយវិបត្តិនៃការឆ្លងវីរ៉ុសកូរ៉ូណា។ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសថាខ្លួនកំពុងស្ថិតនៅក្នុងការរៀបចំនូវផែនការ ដោយដាក់អ្នកដែលឆ្លងវីរុសទាំងនោះនៅលើកោះដែលគ្មានមនុស្សរស់នៅ។

យោងតាមបណ្ដាញព័ត៌មាន Bernama កន្លែងជាច្រើននៃអតីតជំរុំជនភៀសខ្លួនអាចត្រូវបានផ្លាស់ប្តូរទៅជាមន្ទីរពេទ្យមួយដោយសារតែវាត្រូវបានដំណើរការយ៉ាងពេញលេញពីឆ្នាំ 1979 ដល់ឆ្នាំ 1996 ។ ដែលកោះមួយនេះធ្លាប់ជាអតីតជំរុំមួយសំរាប់ជនភៀសខ្លួនវៀតណាម។ ជំរុំនេះមានទីតាំងស្ថិតនៅលើកោះ Galang ដែលគ្មានមនុស្សរស់នៅក្នុងប្រជុំកោះ Riau ។

ថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីមានករណីជំងឺ Cov-19 ចំនួន ២ ដែលបានបញ្ជាក់។មេបញ្ជាការកងទ័ពអាកាសយោធាឥណ្ឌូណេស៊ី ហាឌីតាថាយតានតូបាននិយាយថា ពួកយើងយល់ថាការសម្រេចចិត្តនេះជាពេលវេលាដ៏ត្រឹមត្រូវដើម្បីប្រែក្លាយទីតាំងនេះទៅជាមន្ទីរពេទ្យពិសេសដើម្បីព្យាបាលអ្នកជម្ងឺដែលឆ្លងវីរុសមួយនេះ។ ដោយសង្ឃឹមថានឹងអាចសម្រេចបាននូវមន្ទីរពេទ្យសម្រាប់ដាក់ព្យាបាលជាបន្ទាន់សម្រាប់អ្នកជំងឺ ជាពិសេសប្រសិនបើមានអ្នកជម្ងឺឆ្លងនៅក្បែរកោះ Galang។ យោងតាមមន្រ្តីរូបនេះមជ្ឈមណ្ឌលវេជ្ជសាស្ត្រក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ដាក់ឲ្យដាច់ពីឡែកនូវអ្នកដែលគេសង្ស័យថាមានឆ្លងនូវវីរ៉ុស Covid-19 ៕

ប្រភព worldofbuzz
សម្រួលអត្ថបទដោយ៖ Soeur sophea