សម្តេច ! ជម្រើសនៃការភ័យខ្លាចមិនមែនជាជម្រើសល្អនោះទេផ្ទុយទៅវិញការថែរក្សាសុខភាពគឺជាជម្រើសដ៏ល្អដើម្បីទប់ស្កាត់នៃជំងឺ កូរ៉ូណា នេះ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន សំរឹទ្ធិស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ថ្លែងក្នុងនោះដែរសម្តេចតេជោបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាក់ទងទៅនឹងជំងឺកូវីដ១៩ ទោះបីជាប្រទេសកម្ពុជាមិនមានជំងឺនេះក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋត្រូវតែចូលរួមថែរក្សាសុខភាពឲ្យបានល្អប្រសើរតាមរយៈការធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជម្រើសនៃការភ័យខ្លាចមិនមែនជាជម្រើសល្អនោះទេផ្ទុយទៅវិញការថែរក្សាសុខភាពគឺជាជម្រើសដ៏ល្អដើម្បីទប់ស្កាត់នៃជំងឺនេះ។

ចុងបញ្ចប់ផងដែរ សម្តេចតេជោ ហ៊ុន សែន បានជូនពរ បងប្អូនជនរួមជាតិ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមជួបតែសេចក្តីសុខច្រើនគ្រប់ៗគ្នា៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។