ឯកឧត្តម ខៀវ កាញ៉ារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា ម៉ោង ៨​ ព្រឹកជាងហើយ ខុទ្ទកាល័យក្រសួងព័ត៌មានស្ងាត់ជ្រងំ កុំឲ្យចាញ់ថៃ សូម្បីតែរដ្ឋមន្ត្រីក៏អត់ទ្វារ បើកចូលធ្វើការដែរ...
-

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញ៉ារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ក្រោយពីហួសចិត្ត លោកបានលើកឡើងថា ចង់ធ្វើធំ តែមិនចេះទទួលខុសត្រូវ តែបើបាត់ប្រាក់ខែតែ៥កាក់ ស្រែកបែកហ្វេសប៊ុក ចុះបើបាត់ម៉ោងធ្វើការវិញ តើអ្នកណាជាអ្នកសង?

ឯកឧត្តម ខៀវ កាញ៉ារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៏មាន បានបង្ហោះសារជូនសាធារណៈបានបង្ហោះសារថា " ប្រហែលឃើញ ឯ.ឧ. លីវ៉ាន់ហុង បង្ហោះអាកាសយានដ្ឋាន សុវណ្ណភូមិ របស់ថៃស្ងាត់ជ្រងំ ទើបម៉ោង ៨​ ព្រឹកជាងហើយ ខុទ្ទកាល័យក្រសួងព័ត៌មានស្ងាត់ជ្រងំ កុំអោយចាញ់ថៃ សូម្បីតែរដ្ឋមន្ត្រីក៏អត់ទ្វារបើកចូលធ្វើការដែរ ។ ចង់ធ្វើធំ តែមិនចេះទទួលខុសត្រូវ ។ បាត់ប្រាក់ខែតែ ៥ កាក់ស្រែកបែកហ្វេសប៊ុក ។ បាត់ម៉ោងធ្វើការ អញមិនដឹង !"។

ប្រភព៖ Kanharith Khieu