អបអរសាទរ...តារាចម្រៀង​ លោក នី រតនា ទទួលបានសមាជិកថ្មី មានឈ្មោះថា នីវណ្ណ មែលឡានី ហៅ មែល សុខភាពល្អ ទាំងម្តាយនិងកូន...
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស លោក​ នី រតនា ដែលបានរៀបការជាមួយភរិយាដ៏ស្រស់ស្អាត ទើបតែសម្រាលបានកូនស្រីម្នាក់ ប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ។

បើយោងតាមគណនីហ្វេសប៊ុកលោកនី រតនា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាតព្រះនាងតូចរបស់ប៉ា ? កូនស្រី ឈ្មោះ នីវណ្ណ មែលឡានី ហៅ មែល ( MEL ) កូនស្រីកើតថ្ងៃសុក្រ ទី06 ខែ មីនា ឆ្នាំ 2020 វេលាម៉ោង 10:42 នាទី ព្រឹក ទម្ងន់ 3.36 Kg អរគុណអ៊ំ ពូមីង ពុកម៉ែ បងប្អូនសម្រាប់ការព្រួយបារម្ភ និងការជូនពរ ពេលនេះ mommy និង baby Mel មានសុវត្ថិភាព និងមានសុខភាពល្អ ??????? Nyvann Melanie - នីវណ្ណ មែលឡានី"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើ​ន បានសម្តែងការត្រេកអរ ចំពោះលោក និងភរិយា ដែលទទួលបានសមាជិកថ្មី ស្រស់ស្អាត​ គួរឲ្យស្រលាញ់ ។ បងប្អូនហ្វេនៗ ក៏បានចូលខមិន ជូនពរក្មួយស្រី ឲ្យបានសុខភាព ទាំងម្តាយទាំងកូន និងនាំយកលាភជ័យ ជូនដល់លោកមានគុណ ឲ្យជួបតែភាពរុងរឿងតទៅ៕

ប្រភព៖ Ny Ratana