ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ លោក តាន់ គឹមសួរ រួចមកហើយដែលរូបលោក គឺជាបុគ្គលម្នាក់ បានចូលរួមយ៉ាងសកម្មនៅក្នុងការជួយដល់បងប្អូនជួបរឿងក្រលំបាក និងធ្វើវិដេអូអប់រំជាច្រើននាពេលកន្លងមក ហើយក៏បានចូលរួមការពារ ព្រៃឈើ សត្វព្រៃផងដែរ។

ដោយឡែកនៅប៉ុន្មានថ្ងៃនេះលោកបានបង្ហោះសារសូមពឹងបងប្អូនឲ្យជួយរកគ្រាប់ផ្សេងៗ ដើម្បីយកទៅដាំឡើងវិញ ។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា "មិនដឹងជាយ៉ាងម៉េច ឆ្នាំនេះខ្សត់គ្រាប់ពូជនាងនួនដល់ហើយ សូម្បីតែនៅកន្លែងបណ្តុះកូនឈើក៏រកមិនបានដែរ??? សូមរំខានពុកម៉ែបងប្អូនផង បើប្រទះឃើញគ្រាប់នាងនួន ជួយរើសទុកឲ្យផងបានទេ? ពួកយើងត្រូវការច្រើនគ្រាប់???"។

យ៉ាងណាមិញ សូមបងប្អូនមេត្តាជួយដល់ ប្អូនប្រុសតាន់ គឹមសួរផង ដើម្បី បានគ្រាប់ពូជ ឈើយកមកដាំ បន្តទៀត ពេលនេះ លោកបានមានតែអំពាវនាវដល់បងប្អូនទាំងអស់គ្នា មេត្តាជួយរកគ្រាប់ពូជ ហើយជួយផ្តល់ដំណឹងដល់លោកតាន់ គឹមសួរផង ។ សូមអរគុណ៕












ប្រភព៖ Tan Kimsour