អាជ្ញាធរកម្ពុជា កំពុងស្វែងរកម្ចាស់កង់បីម្នាក់ ដែលធ្លាប់ដឹកបុរសជនជាតិជប៉ុនផ្ទុកវីរុសកូវីដ-១៩
សីហា
-

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាងថា អាជ្ញាធរកម្ពុជា កំពុងស្វែងរកម្ចាស់កង់បីម្នាក់ ដែលធ្លាប់ដឹកបុរសជនជាតិជប៉ុនផ្ទុកវីរុសកូវីដ-១៩។ ការអះអាងរបស់អ្នកស្រី ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ជុំវិញករណីបុរសជប៉ុននោះ។

នៅក្នុងនៅកិច្ចប្រជុំជាមួយគ្រូពេទ្យអ្នកស្រី បានថ្លែងថា អាជ្ញាធរ នឹងមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវនានា ដែលថតជាប់ម្ចាស់កង់បី ដឹកបុរសជនជាតិជប៉ុននោះ។ ក្នុងកិច្ចប្រជុំ អ្នកស្រី លើកឡើងថា បុរសជនជាតិជប៉ុននោះ បានជិះកង់បីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយ ក្នុងខេត្តសៀមរាប។

ក្នងនោះដែរ អាជ្ញាធរ នឹងមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវនានា ដែលថតជាប់ម្ចាស់កង់បី ដឹកបុរសជប៉ុននោះ។ ក្នុងកិច្ចប្រជុំ អ្នកស្រី លើកឡើងថា បុរសជប៉ុននោះ បានជិះកង់បីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយ ក្នុងខេត្តសៀមរាប។

គួបញ្ជាក់ផងដែរថា លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ សូមជំរាបជូនសាធារណ:ជនឲ្យបានជ្រាបថា ក្រោយពីទទួលបាន​ ព័ត៌មានថា​ ជនជាតិជប៉ុនមានផ្ទុកមេរោគ ​Covid-19, ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និធ្វេីការ​ប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក​ មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ​ ។ 

យេីងបានរកឃេីញអ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ ប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ​ ៕