ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយពាក់ព័ន្ធនឹងករណីប្អូនសិស្សសាលាជម្ពូវ័ន បានវា យតបគ្នា ហើយក៏មានសិស្សសាលាម្នាក់ បានតេហៅឪពុកដែលមានតួនាទីជាមន្រ្តីនគរបាល មកជួយដល់សាលា ។ បន្ទាប់ពីបានប្រើអំពើហិ ង្ស ានៅថ្ងៃទី០៣ ខែមីនា ហើយនោះ ក៏ត្រូវសមត្ថកិច្ចបានធ្វើការចាប់ខ្លួនភ្លាមៗផងដែរ។

ក្រោយពីមានរឿងហេតុហើយនោះ ប្អូនស្រីម្នាក់ ដែលមានឪពុកជាមន្រ្តីនគរបាលនោះ បានធ្វើការសូមទោស និងព្រមទទួលកំហុសរបស់ខ្លួន ព្រមទាំងបានលើកដៃសំពះសូមអភ័យទោស ពីសំណាក់លោកនាយកសាលាជម្ពូវ័ន និងលោកគ្រូ អ្នកគ្រូទាំងអស់ ចំពោះរឿងរ៉ាវដែលបានកើតឡើង។

គួរបញ្ជាប់ផងដែរថា មន្រ្តីនគរបាលដែលបានប្រើអំពើហិ ង្ សារូបនោះមានឈ្មោះថា ឆាយ វណ្ណធឿន អាយុ៤៦ឆ្នាំ ជាមន្ដ្រីនគរបាលបំរើការងារនៅនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ មានទីលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ចំណែឯកូនស្រីច្បងឈ្មោះភិជ្ជរា ប៊ុត្យា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់១១ នៃវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ព័ន្ធការប្រើហិង្សា លើក្មេងស្រីសិស្សសាលាជម្ពូវ័ន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០កន្លងទៅ។

រីឯក្មេងស្រីដែលបានតេហៅឪពុករូបនោះមានឈ្មោះថា ផា នុត អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ ជាសាលា ជម្ពវ័ន បានលើកដៃសំពះដល់សូមការអភ័យទោសចំពោះលោកនាយក សាលា លោកគ្រូ អ្នកគ្រូ ចំពោះកំហុសអចេតនារបស់ខ្លួន លើរឿងរ៉ាវដែលបានកើតឡើងកន្លងមក។

កូនស្រីបានលើកឡើងថា ឪពុករបស់ខ្លួន ក្រៅពីបម្រើការងារជាមន្រ្តីនគរបាលនោះ គាត់បានឆ្លៀតពេលរត់ម៉ូតូកង់បី ដើម្បីរកថវិកាចិញ្ចឹមគ្រួសារទាំងមូលផងដែរ ដូច្នេះបើឪពុកត្រូវជាប់គុក តើមាន នរណាអាចរកស៊ីចិញ្ចឹមទៅទៀត?

ប្អូនស្រី ផា នុត បានបង្ហាញស្នាមជាំ លើភ្លៅ លើខ្នង និងនៅកន្លែងផ្សេងៗ ដែលនាងក៏ត្រូវភាគីម្ខាងទៀតបានបន្សល់ទុកឲ្យ ។ជាចុងក្រោយ ប្អូនស្រីក៏បានស្នើសុំសមត្ថកិច្ចមេត្តា ជួយដល់ដោះលែង ឪពុករបស់នាង មកវិញផង៕



