បើយោងតាមគណនីហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC លោកបានបង្ហោះសារឲ្យដឹងថា "រហូតដល់ម៉ោង ៥ ល្ងាច ថ្ងៃទី ៦ មីនា ២០២០ យេីងនៅមិនទាន់រកឃេីញករណីថ្មីនៅឡេីយទេ យេីងនៅតែរក្សា ១ករណី ដដែល ដែលគាត់ជាជនជាតិចិន ហេីយគាត់បានព្យាបាលជាសះស្បេីយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ។ យេីងបានធ្វេីតេស្តកេីនដល់ ៤២៥ ករណី តែមិនបានរកឃេីញវិជ្ជមានមេរោគ COVID-19 នោះទេ ។

លោកបានបន្ថែមទៀតថា ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ៤០នាក់ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពនោះ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។ យេីងនៅតែបន្តធ្វេីការងារខាងលេីនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥"។

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC