រដ្ឋបាលរាជធានីភ្នំពេញ កុំឲ្យប្រជាពលរដ្ឋនាំគ្នាផ្អើលទៅ ទិញឥវ៉ាន់ស្តុបទុកអី ព្រោះខ្លាចជនឆ្លៀតឱកាស ឡើងថ្លៃលើទំនិញ
-

ភ្នំពេញ ៖ ប្រិយមិត្តជាទីមេត្រីច្បាស់ជាបានជ្រាបហើយថា នៅកាលពីពេលថ្មីៗនេះមានប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញមួយចំនួនបាននាមគ្នាផ្អើលទៅទិញទំនិញ ឬ ឥវ៉ាន់ យ៉ាងច្រើនកោះករខុសប្លែកពីធម្មតា ។

យ៉ាងណាមិញក្នុងពេលវេលាដែលជំងឺឆ្លងកូវីដ១៩ (កូរ៉ូណា) កំពុងកើតមាននៅតាមបណ្តាប្រទេសមួយចំនួន សូមបងប្អូនប្រជាពលរដ្ធចូលរួមថែរក្សាការពារអនាម័យសុខភាពផ្ទាល់ខ្លួន និងអនាម័យសុខភាពក្នុងក្រុមគ្រួសារអោយបានល្អ។

សូមឧស្សាហ៍ដុសលាងសម្អាតមុខមាត់ដៃជើងខ្លួនប្រាណជាមួយសាប៊ូឬសារធាតុសម្លាប់មេរោគដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ។ ពិតណាស់ គឺការពារប្រសើរជាងការព្យាបាល។ ចំពោះប្រទេសកម្ពុជាយើងមកទល់ពេលនេះគឺមិនមានជំងឺឆ្លងកូវីដ១៩ ទេ។ 

បន្ទាប់ពីបានឃើញប្រជាពលរដ្ឋមានការផ្អើលនាំគ្នាទៅទិញទំនិញយកមកស្តុបទុកជាច្រើននៅមុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសមួយទៅដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបផងដែរ ។ 

សូមអានខ្លឹមសារខាងក្រោម៖