Wow រយៈពេលត្រឹមតែមួយខែសោះ អ្នកនាង ម៉លីកា សន្សំប្រាក់ដាក់នៅក្នុងកូនជ្រូក បានច្រើនដល់ម្លឹង...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ បងប្អូនប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ អតីតតារាស្រី ម៉ូលីកា ដែលនាបច្ចុប្បន្ន អ្នកនាង ក៏មានអាជីវកម្មតាមអនឡាយមួយ ដ៏ល្បីឈ្មោះ ដែលធ្វើឲ្យជីវិតអ្នកនាង មានភាពធូរធារជាខ្លាំង ព្រោះតែផលិតរបស់អ្នកនាង គឺលក់ដាច់មែនទែន។

ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ហើយ អ្នកនាង ក៏បានប្រាប់អំពីដំណឹងល្អភ្លែតម្តង គឺអ្នកកំពុងតែមានផ្ទៃពោះ ហើយដំណឹងល្អមួយនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់អ្នកនាង មានភាពសប្បាយចិត្តជាមួយផងដែរ។

ដោយកាលពីយប់មិញនេះ អតីតតារាស្រីរូបនេះ ក៏បានបង្ហោះវិដេអូ មួយដែលធ្វើឲ្យមហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ដោយអ្នកនាង បានបោកកូនជ្រូករបស់នាង មកសុទ្ធតែលុយ គឺមានទាំងលុយខ្មែរ និងលុយដុល្លារពេញកូនជ្រូកតែម្តង។ 

បន្ទាប់ពីបានបោកកូនជ្រូកហើយនោះ ពេលនេះអ្នកនាងក៏បានប្រាប់ពីចំនួនទឹកប្រាក់សរុប ដែលអ្នកនាងសន្សំបាន គឺមានចំនួន 430លានរៀល រយះពេល1ខែ សុំទោសដែលម៉ាក់បោកកូន ព្រោះកូនប៉ោងពេក ម៉ែខ្លាចបែក"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ពិតជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រឹមតែរយៈពេលមួយខែតែប៉ុណ្ណោះ អ្នកនាង អាចសន្សំលុយបានរហូតដល់ទៅ៤៣០លានរៀល គឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ៕

មានវិដេអូ៖


ប្រភព៖ Molika Online Shop